រវល់​តែ​ងាក​យក​ទូរស័ព្ទ​ក៏​រេច​ង្កូ​ច​ទៅបុក​បង្គោល​ថ្ម​អុ​ប​ទិច​បាក់​មួយ​ដើម​

1098
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​លិច​ស៊ី​សស​៤៧០ តាម​បណ្តោយ​ផ្លូវ​៣៧១ (​សឡា​) ដល់​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន បាន​រេ​ចង្កូត​ទៅបុក​បង្គោល​ថ្ម​អុ​ប​ទិច បណ្ដាល​ឲ្យ​បាក់​បង្គោល​ខ្សែ​អុ​ប​ទិច​ម​មួយ​ដើម និង​រង​ការខូចខាត​រថយន្ត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត​លុ​ច្ស​ស៊ី​ស LX 470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG 9459 បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​បណ្តោយ​ផ្លូវ​៣៧១ មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ងាក​យក​ទូរស័ព្ទ​ហើយ​មិនបាន ប្រុងប្រយ័ត្ន​មើលមុខ គួបផ្សំ​ផ្លូវ​កោង​ផង ក៏​រេ​ចង្កូត​ទៅបុក បង្គោល​ថ្ម​អុ​ប​ទិច​បណ្ដាល​ឲ្យ​បាក់​បង្គោល​ថ្ម​អស់់​មួយ​ដើម និង​រង​ការខូចខាត​រថយន្ត​បែក​កង់​ខាងស្ដាំ​និង​កំពិត​មុខ​ខាងស្ដាំ​យ៉ាងដំណំ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​នោះទេ​។ ហើយ​ពិតជា​សំណាង​ធំ​ក្រុមគ្រួសា​របស់គាត់ កំពង់តែ​អង្គុយលេង​ខាងមុខផ្ទះ​លក់​ភេសជ្ជៈ​យីហោ​(​ស្រី​ខុន​)​បាន​រត់​ចែក​ជើង​គ្នា​។ ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ត​វ័យ​ចំណាស់​បាន​ចាក​ចេញពី​កន្លែងកើតហេតុ រត់​បាត់ស្រមោល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម