ម៉ូតូ​ពីរ​គ្រៀង​បុក​គ្នា​ស្លាប់​ម្នាក់​នឹង​កន្លែង​របួស​ម្នាក់​នៅ​ស្រុក​ជីក្រែង​

1437
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ឯ​អ្នករួមដំណើរ​បាន​រង​របួស ចំណែក​ភាគី​ម្ខាង​ទៀត​បើក​រត់​បាត់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​។ ហេតុការណ៍​នោះបាន​កើតឡើង នៅលើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ដូន​រាជ្យ ឃុំ​គោ​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប កាល​ពពី​រសៀល ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ដំណើរ​ច្រាសទិស​គ្នា​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជន​រង​គ្រោ​មានឈ្មោះ ពន់ ជ្រូក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​គោក​ស្នួល ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​(​ស្លាប់​នៅ​កន្លែង​)​។ ជា​អ្នកបើកបរ​ម៉ូតូ ហុងដា​ទ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ បើក​ពី​លិចទៅ​កើត​។ ឯ​អ្នក​ប​រួម​ដំណើរ ឈ្មោះ សឿ​ម រ៉េត ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​របួសស្រាល​។ ចំណែកឯ​ភាគី​ម្ខាង​ជា​ម៉ូតូ ធុន​ធំ ពណ៌​ខ្មៅ មិន​ស្គាល់​ម៉ាក​បើកបរ​ពី​កើ​តទៅ​លិច​បាន​បើក​គេចខ្លួនបាត់​។​

​ប្រភព​បន្តថា នៅមុន​កើតហេតុ​ជនរងគ្រោះ បាន​បើក​ម៉ូតូ​របស់ខ្លួន ពី​លិចទៅ​កើត​ហើយ​បត់​ឆ្វេង​។ ខណៈនោះ ម៉ូតូ​ធុន​ធំ​ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បាន​បុក​ពេញ​ទំ​ហ៊ឹង បណ្តាល​ឲ្យ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ​ឌ្រី​ម​ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ​រងរបួស​។ ភ្លាមៗ​ភាគី​ម៉ូតូ​ធំ​បើក​រត់គេច​បាត់​ស្រ​ម៉ោ​ល​។ ក្រោយពេល​វាស់ វែង​និង​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ សមត្ថកិច្ច​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម