អង្គភាព​ចំនួន​១០​ក្នុងស្រុក​អង្គរ​បូរី ទទួល​អំណោយ​សម្តេច​តេ​ជោ​-​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត​

1500
ចែករម្លែក
  • 13
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កុំព្យូទ័រ​លើ​តុ​ចំនួន​៧ គ្រឿង កុំព្យូទ័រ​យួរដៃ​៨​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធើ​១១​គ្រឿង LCD Projector ០១​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ​:​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ក្រុមការងារ​យកមក​ប្រគល់ជូន​ដល់​១០​អង្គភាព​នៅក្នុង​ស្រុក​អង្គរ​បូរី ខេត្តតាកែវ នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ ២០១៨ ។

​ចំពោះ​អង្គភាព​ដែល​ត្រូវ​បានទទួល​សម្ភារ​:​ខាងលើ​រួមមាន សាលាស្រុក រដ្ឋបាល​ឃុំ​គោកធ្លក ប៉ុស្តិ៍នគរបាល​គោកធ្លក​មណ្ឌល​សុខភាព​គោកធ្លក បឋមសិក្សា​គោកធ្លក បឋមសិក្សា​ព្រែ​កតា​ផ អនុវិទ្យាល័យ​ភ្នំ​ដា អនុវិទ្យាល័យ​ព្រែក​ផ្ទោល ការិយាល័យ​ធម្មការ​ស្រុក និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។

​ពិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលាស្រុក​អង្គរ​បូរី ដែលមាន​ការចូលរួម​ពី​សំណាក់​តំណាង​អង្គភាព​នីមួយៗ​និង​ក្រុមការងារ​លោក​ហ៊ុន ម៉ា​ណែ​ត​។​

​ជំនួសមុខ​អោយ​អង្គភាព​ទាំង​១០ លោក ឌឹ​ម គឹម​សាន អភិបាល នៃ​គណៈ​អភិបាលស្រុក​អង្គរ​បូរី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ​ចំពោះ​ការងារ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​។ លោក​បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយរីករាយ ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ព្រោះ​វា​មាន​ប្រយោជន៍ ដែល​អាចជួយ​សម្រួល​ក្នុង​កិច្ចការងារ​ទូទៅ ក៏ដូចជា​សម្រួល​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​សូម​រំលឹកថា អំណោយ​ជា​កុំ​ព្យូ​រ​ទ័​រ និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ​ខាងលើនេះ ត្រូវបាន​លោក ហ៊ុន ម៉ា​ណែ​ត ប្រកាស​ផ្តល់ជូន​តប​តាម​ការស្នើរ​សុំ​របស់​អង្គភាព​ទាំ​១០​ចំណុះអោយ​រដ្ឋបាល​ស្រុក​អង្គរ​បូរី កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ពិធី សម្ពោធ​ដងទង់ និង​សមិទ្ធផល​នានា​ក្នុង​វត្តភ្នំ​ដា ស្ថិតក្នុង​ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី ខេត្តតាកែវ​កន្លងទៅ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម