ប្រទេស​ឥណ្ឌូនេស៊ី គ្រោង​ធ្វើការ​តាំងពិព័រណ៍​វប្បធម៌​ឥណ្ឌូនេស៊ី និង​កម្ពុជា ក្នុង​ខេត្តសៀមរាប​នៅ​ឆ្នាំក្រោយ​

1861
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លី សំរឹទ្ធ អភិបាលរង​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា បានបង្ហាញ​នូវ​គម្រោង​ផែនការ និង​ស្នើសុំ​ធ្វើការ តាំងពិព័រណ៍​វប្បធម៌​ឥណ្ឌូនេស៊ី និង​កម្ពុជា ក្នុង​ខេត្តសៀមរាប ក្នុងអំឡុង​ខែមេសា ឆ្នាំ ២០១៩​ខាងមុខនេះ ដើម្បី​ឲ្យ​ការទំនាក់ទំនង និង​សម្ដែង​សិល្បៈ​វប្បធម៌ ដើម្បី​ឲ្យ​ការទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​ប្រទេស​ទាំងពីរ​។​

​លោក លី សំរឹទ្ធ អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​គម្រោងការ​នេះ ព្រមទាំង​បាន​សំណូមពរ​ឲ្យ លោក Sudirman Haseng បន្ត​រឹតចំណង​មិត្តភាពរ​វា​ង​ខេត្តសៀមរាប និង​ស្ថានទូត​ឥណ្ឌូនេស៊ី ផ្លាស់ប្ដូរ និង​ផ្ដល់​បទពិសោធន៍​ការងារ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​សូមបញ្ជាក់ថា ក្នុង​កិច្ច​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​ផ្ដោត​សំខាន់​ទៅលើ វិស័យ​ទេសចរណ៍ វប្បធម៌ អបរំ វិនិយោគ ឧស្សាហកម្ម ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​ទៀត មួយចំនួន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម