បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​រថយន្តបុក​ស្លាប់ នៅ​ស្រុក​ពញាឮ​

952
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្ដាល​: យោងតាម​របាយការណ៍​ទទួលបាន​ពី​នគរបាល​ខេត្តកណ្ដាល បង្ហាញថា បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​រថយន្ត​គេច​មិនទាន់​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ពេលនេះ ជនបង្ក​ត្រូវបាន​នគរបាល​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី​។ គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​នៅ​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៦៖២៧​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៦១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥-១៦​ស្ថិតក្នុង​ភូមិ​ព្រែក​ក្តាម​១ ឃុំ​កោះ​ចិន ស្រុក​ពញា​ឭ ខេត្តកណ្តាល​។

​ជនរងគ្រោះ​ឈ្មោះ ឈុំ សា​ម៉ាក់ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ កំពង់រោទិ៍ ឃុំ​កំពង់រោទិ៍ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​នៅវេលា​កើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក SANGYONG ពណ៌ បៃតងចាស់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2P-8590 បើកបរ​ដោយ​ឈ្មោះ អុល ដុក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រពាំង​សំរោង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​បើក​ចុះ​ពីលើ​ស្ពាន​ព្រែក​ក្តាម ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។

​លុះ​ពេលមកដល់​កន្លែងកើតហេតុ ស្រាប់តែ​ជនរងគ្រោះ​ដើរ​ឆ្លងកាត់​ថ្នល់​ពី​កើ​តទៅ​លិច​ធ្វើឱ្យ​រថយន្ត គេច​មិនទាន់​ក៏​បុក បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​៕