១៨​នាក់​ស្លាប់​និង​១៦០​នាក់​រងរបួស​ដោយសា​រ​រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​តៃវ៉ាន់​

2872
ចែករម្លែក

ពួកមន្រ្តីបាននិយាយថា មនុស្ស១៨នាក់ត្រូវបានសម្លាប់និងយ៉ាងតិច១៦០នាក់រងរបួស នៅពេលរថភ្លើងល្បឿនលឿនថ្មីរបស់តៃវ៉ាន់បានរត់ធ្លាក់ផ្លូវត្រង់កន្លែងផ្លូវកោងមួយ។

រថភ្លើងPuyumaដឹកមនុស្ស៣៦៦នាក់មកពីសង្កាត់ជាយក្រុងតៃប៉ិះឆ្ពោះទៅកាន់ក្រុងតាយទុង នៅពេលវាធ្លាក់ចេញពីផ្លូវនៅម៉ោង៤ និង៥០នាទីល្ងាចថ្ងៃអាទិត្យ។

អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា អ្នកដំណើរខ្លះត្រូវគាបដល់ស្លាប់។ទូររថភ្លើងបានក្រឡាប់ ពួកគេត្រូវគាបដល់ស្លាប់។

អ្នករងរបួសត្រូវបាននាំទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា។

រូបភាពមកពីកន្លែងកើតហេតុ បង្ហាញទូររថភ្លើង៨ស្ថិតក្នុងរូបរាងក្ងិចក្ងក់នៅក្បែរផ្លូវដោយខ្លះក្រឡាប់ផ្ងារ។គេមិនដឹងច្បាស់ថាតើមនុស្សប៉ុន្មាននាក់នៅជាប់ក្នុងរថភ្លើងខណៈអាជ្ញាធរកំពុងស៊ើបរកមូលហេតុនៃការធ្លាក់ផ្លូវនេះ៕ដោយ:វាសនា

បុគ្គលិកជួយសង្រ្គោះនៅកន្លែងរថភ្លើងធ្លាក់ផ្លូវនៅតៃវ៉ាន់ខាងជើង

ទីតាំងផ្សាយពាណិជ្ជកម្ម