ជនជាតិ​មី​យ៉ាន់​ម៉ា​៩​នាក់​ស្លាប់​ក្នុងការ​ផ្ទុះ​ឆេះ​រថយន្ត​នៅ​ថៃ​

862
ចែករម្លែក

ជនជាតិមីយ៉ាន់ម៉ា៩នាក់ត្រូវបានដុតដល់ស្លាប់និង៦នាក់ទៀតរងរបួស ក្រោយពីរថយន្តរបស់គេបុកដើមឈើតាមចិញ្ចើមផ្លូវហើយក៏ផ្ទុះឆេះនៅក្នុងខេត្តខាំភែង ផេត កាលពីថ្ងៃអាទិត្យ។

ក្រុមជួយសង្រ្គោះនៅក្នុងខេត្តភាគខាងជើងនេះ បាននិយាយថា គ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃអាទិត្យនៅលើផ្លូវមួយក្នុងស្រុក ក្លង គ្លុង។ក្នុងចំណោមអ្នករងរបួសរួមមានអ្នកបើកជាជនជាតិថៃម្នាក់។

អគ្គិភ័យឆាបឆេះរថយន្តដឹកជនជាតិមីយ៉ាន់ម៉ានៅខេត្តខាំភែង ប្រទេសថៃកាលពីថ្ងៃអាទិត្យ

ការស៊ើបអង្កេតបានរកឃើញថា រថយន្តនេះអាចរអិលធ្លាក់ចេញពីផ្លូវដោយសារការធ្លាក់ភ្លៀងខ្លាំងនៅតំបន់នោះ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយទៀតកាលពីព្រឹកថ្ងៃអាទិត្យ មនុស្ស៦នាក់បានស្លាប់នៅពេលរថយន្តរបស់គេធ្លាក់ពីស្ពានចូលចូលប្រឡាយទឹកនៅក្នុងខេត្តអាយុទ្យា៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម