រៀបចំ​ផ្លូវភ្លោះ​ដើម្បី​លើកកម្ពស់​ទីក្រុង​និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​

1116
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបង​:​រដ្ឋបាលខេត្ត​បាត់ដំបង​បានរៀបចំ​កែសម្រួល​ផ្លូវភ្លោះ​បន្ថែម​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឆ្លាត​វៃ​និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅពេល​បុណ្យជាតិ​នានា​។​

​លោក​សឿ​ម​ប៊ុន​រឹទ្ធ​អភិបាលរង​ខេត្ត​បាត​ដំបង​បានឱ្យដឹង​នៅ​ថ្ងៃទី​២១​ខែតុលា​ថា​ការរៀបចំ​កែលម្អ​ប្រព​ន្ធ័​សួនច្បារ​ផ្លូវភ្លោះ​បន្ថែម​នៅលើ​ទីតាំង​កណ្តាល​ក្រុង​ក្បែរ​ស្ពានថ្ម​ចាស់​ដែលមាន​វ័យ​ជាង​១០០​ឆ្នាំ​។​ជាមួយ​នោះ​អាគារ​រដ្ឋបាល​សាលាខេត្ត​ចាស់​ក៏មាន​អាយុកាល​ជាង​១០០​ឆ្នាំ​ដែរ​ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព​ដែល​បច្ចុប្បន្ន​ទីក្រុង​បាត់ដំបង​កំពុង​ចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣​។

​ម្យ៉ាងទៀត​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​ខេត្តបាត់ដំបង​កំពុងស្ថិត​ក្នុង​បណ្តា​ទីក្រុង​ឆ្លាត​វៃ​ចាំបាច់​ត្រូវមាន​ការរៀបចំ​កែលម្អ​តំបន់​ប៉ៃ​តង​ក៏​ជាការ​រៀបចំ​ដើម្បី​សណ្តាប់ធ្នាប់​សាធារណៈ​បញ្ចៀស​ចរាចរ​ណ៍​បង្ការ​ការកកស្ទះ​នានា​ពិសេស​ពេល​មានបុណ្យ​ទាន​ធំៗ​។​ក្រោយ​ការរៀបចំ​នូវ​កំណាត់​ផ្លូវភ្លោះ​នេះ​រួចរាល់​តំបន់​ខាងលើ​នឹងត្រូវ​រៀបចំ​បំពាក់​ជាមួយ​បង្គោល​ភ្លើង​ភ្លោះ​បំភ្លឺ​ឱ្យមាន​សម្រស់​កាន់តែ​ប្រសើរ​នៅពេល​រាត្រី​។​

​លោក​អភិបាលរង​ខេត្ត​បានបញ្ជាក់​បន្ថែមថា​កំណាត់​សួនច្បារ​ចំ​កណ្តាល​និង​ផ្លូវភ្លោះ​ក្នុង​ជំហាន​ចំពោះមុខ​នេះ​មាន​ចម្ងាយ​ប្រវែង​ជិត​១​គីឡូម៉ែត្រ​ស្ថិត​ត​ក្នុងភូមិ​ជាប់​គ្នា​ចំនួន​២​មាន​ភូមិ​រំចេក​៤​ក្នុង​សង្កា​ត់រត​នះ និង​ភូមិ​ព្រែក​ព្រះស្តេច​ក្នុង​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ដែល​ដើមទី​ចាប់ផ្តើម​ពី​គល់ស្ពាន​ថ្ម​ចាស់​មុខ​សាលាខេត្ត​និង​ទី​ចុង​បញ្ចប់ទៅ​ទល់នឹង​រង្វង់​មូល​លោកតា​ដំបងក្រញូង​។​

​លោក​សឿ​ម​ប៊ុន​រឹទ្ធ​បានឱ្យ​ដែរ​ថា​សមិទ្ធផល​ដូចគ្នា​ខាងលើនេះ​ខេត្តបាត់ដំបង​ក៏​ទទួលបាន​គម្រោង​មួយទៀត​ដែរ​ដោយ​កំណាត់​ផ្លូវភ្លោះ​មួយ​ខ្សែ​ថ្មី​នឹងមាន​វត្តមាន​ក្នុងពេល​ឆាប់ៗ​នៅលើ​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចាប់ពី​រង្វង់​មូល​លោកតា​ដំបងក្រញូង​ទៅដល់​គល់ស្ពាន​ថ្ម​ថ្មី​សោ​ហឺ​ដែល​គម្រោង​នេះ​កំពុង​ស្តារ​កែលម្អ​និង​ជួសជុល​។​

​សមិទ្ធផល​លើក​មុខមាត់​ទីក្រុង​ឆ្លាត​វៃ​ជាមួយ​សួន​ប៉​តង​ទាំង​២​គោលដៅ​ខាងលើនេះ​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រៅ​តំបន់​ផងដែរ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម