នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​រឹបអូស​លប​.​ណ​រ៉ាវ​ជាង​៦០​ម៉ែត្រ​

878
ចែករម្លែក

​ដោយៈ​គ្រញូង​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ចំនួន​៤​ប៉ុស្តិ៍​គឺ​ប៉ុស្តិ៍​បឹង​ព្រីង​ប៉ុស្ដិ៍​ជ្រោយ​ស្តៅ​ប៉ុស្ដិ៍​តាពូង​និង​ប៉ុស្តិ៍​តា​ម៉ឺន​សរុប​៧០​នាក់​។​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ផង់​សុភាព​អធិការនគរបាល​ស្រុក​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​តាម​បណ្តា​អាង​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ក្នុង​ឃុំ​ទាំង​៤​ខាងលើ​ជា​លទ្ធផល​ចុះ​ប្រតិបត្តិការ​នេះ​គឺ នៅ​ចំណុច​បឹង​អា​ផេ​ភូមិ​ទំពូង ឃុំ​តាពូង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង

​កម្លាំង​បាន​ចុះបង្ក្រាប​បទល្មើស​ដោយ​រឹបអូស​បាន​លប​ណ​រ៉ាវ​ប្រវែង​៦៤០​ម៉ែត្រ​ម្ចាស់​ឈ្មោះ​ដូ​ល​ដុង​រស់នៅ​ភូមិ​ព្រៃ​ចាស់​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​ចំណែក​បី​ឃុំ​ទៀត​មិនមាន​បទល្មើស​ទេ​។​លោក​អធិការ​បានបញ្ជាក់​ចំពោះ​វត្ថុតាង​បទល្មើស​ទាំងនេះ​កម្លាំង​យើង​បាន​កាប់​និង​ដុត​បំផ្លាញចោល​នៅលើ​ដើមឈើ​ក្នុង​ទឹកតែ​ម្តង​៕S/

​រូប​ថ​តៈ​លោក​អធិការ​ស្រុក​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បទល្មើស​នេសាទ វត្ថុតាង​បទល្មើស​

ទីតាំងផ្សាយពាណិជ្ជកម្ម