ថ្ងៃទី​២២ ខែតុលា ២០១៨

1161
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​លេងល្បែង​ស៊ីសង​ឡើយ​ពីព្រោះថា​មានតែ អន្តរាយ​ច្រើនជាង​និង​ក្រៅពីនេះ​ការបំពេញ​ការងារ​អ្វី​តែង​មិន​សម្រេច​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។​ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ខុស​របៀប​ពេក​ឡើយ​ត្រូវ​ចេះ អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​អ្វីមួយ​ចូលមក​កកូរ​ផ្លូវចិត្ត ត្រូវធ្វើ​មិនដឹង​មិន​ឭ ឬ​ថ្វើ​គ​ធ្វើ​ថ្លង់ ខ្លះ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​ថមថយ​ចុះ​ហេតុនេះ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​នៅក្នុង​ពេលនេះ​មិន​គប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​នាំ ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ប្រទាំង​ប្រទើស​ចិត្ត​គ្នា​បន្តិច​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ធ្វើ​ពិធី​អ្វីមួយ ផង​។ ការងារ​តូចធំ​លោកអ្នក​ត្រូវ​ពុះពារ​ទើប​មិន​ជួប​ផល​លំបាក​នៅ​ថ្ងៃ​ខាងមុខ​។ សម្រាប់​ថ្ងៃ នេះដែរ​បើ​លោកអ្នក​បំពេញការងារ​តែង​ឆាប់​ចប់​និង​ទទួលជោគជ័យ​ភាគច្រើន​ជានិច្ច​។ អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​ទោះ​មាន​ភាពស្ងប់ស្ងាត់​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ហើយ​បើ​ចង់ ផ្លាស់ប្តូរ​មុខរបរ​ជាការ​ប្រពៃ​បំផុត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​ណាមួយ​សំខាន់​លោកអ្នក​អាច​សម្រុក​បាន ហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។ ក្រៅពីនេះ​លោកអ្នក អាច​ទទួលដំណឹង​ល្អ​ហើយ​ការបំពេញ​ការងារ​មាន​ភាព​ភ្លឺ​ថ្លា​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចង់​ទំនាក់​ទំនងជា មួយ​នរណាម្នាក់​ក៏​តែង​ទទួល​ការឆ្លើយតប​ល្អៗ​មកវិញ​ជានិច្ច​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ពាក់ព័ន្ធ​ទៅនឹង​ឯកសារ​ត្រុ​វ​ចេះ​ត្រួត​ពិនិត្យមើល ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​លោកអ្នក ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវមាន​អារម្មណ៍​មួម៉ៅ​ឬ​តប់​ប្រ​ម៉​ល់​ច្រើន​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រព ចង្រៃ​មានតែ​រឿង​រាវ​ជម្លោះ​វិវាទ​អសារ​ឥត​ការ​ប៉ុណ្ណោះ​។ អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់ ចេញ​មាន​ភាព​តានតឹង​ច្រើន​ពិសេស​អាចមាន​ជម្លោះ​វិវាទ​ថែមទៀត​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ទាំង​ការងារ​,​បញ្ហា​ប្រាក់ កាស​និង​រឿង​ផ្ទាល់ខ្លួន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់ រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ និង​មាន​សុខដុម​ផង​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ដាក់ពាក្យ​ធ្វើ ការ​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មក​ល្អប្រសើរ​ជាង​អាក្រក់​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការរក​ផល​ចំណូល​មាន​ភាព​សុខដុម​និង​លោកអ្នក​អាច​រក​ផល​កម្រៃ​ចូល គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិន​ងាយ​ចប់ ហើយ​ពិសេស​ងាយ​ខុស​ច្រើន​ថែម ទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វី មួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​សុខដុម​ល្អ ហើយ​ការប្រកបការងារ​អ្វី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាពចុះ​សម្រុង​គ្នា​ល្អណាស់ដែរ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ពិសេស​មាន​បញ្ហា​ច្រើន ហេតុនេះ ត្រូវ​អត់ធ្មត់​បន្តិច​ទើប​គ្មាន​បញ្ហា​ឧបទ្រពចង្រៃ​ចូលមក​យាយី​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ជួប​បញ្ហា​សៅហ្មង​បន្តិច​តែ​មុខរបរ​មាន​ស្ថានភាពដូច​សព្វមួយដង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ជួបចរចា​ក្នុង​រឿង​អ្វីមួយ​អាច​ចាប់ផ្តើមបាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។ ក្រៅពីនេះ​បើជា​អ្នក​ប្រកប​ជំនួញ​តូចធំ​លោកអ្នក​បើចង់​បន្ថែម​ដើមទុន​ក៏​អាច​ផ្តល់​ផ្លែផ្កា​ល្អៗ​មកវិញ​ជាង​អាក្រក់​ដែរ​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​មាន​ភាព​លូតលាស់​ប្រពៃ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់ សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ផង​។ ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ លោកអ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើប ប្រសើរ​ហោង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវ ទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់ អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​យកចិត្តទុកដាក់​គ្នា​ប៉ុន្មាន​ឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម