ហួសចិត្ត​! សន្តិសុខ​ស្លន់ស្លោ ពេល​ឃើញ​ក្មេង​លូន​ចូលក្នុង​ម៉ាស៊ីន​កាំរស្មីអ៊ិច​

1259
ចែករម្លែក

​បុគ្គលិក​សន្តិសុខ​នៅ​ស្ថានីយ​រថភ្លើង​មួយកន្លែង​នៅក្នុង​ប្រទេស​ចិន ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ពួកគេ​មើលឃើញ​រូបភាព​ក្មេង​ម្នាក់​នៅលើ​ម៉ូនីទ័រ (​អេក្រង់​) របស់ខ្លួន​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ក្មេងប្រុស​ម្នាក់​បាន​លូន​ចូលទៅក្នុង​ម៉ាស៊ីន ឆ្លុះ​កាំរស្មីអ៊ិច​ពេល​ឪពុក​របស់​ក្មេង​នោះ​មិនបាន​ចាប់អារម្មណ៍​នៅ​ស្ថានីយ​រថភ្លើង​មួយកន្លែង ក្នុង​ក្រុង​ចុង​សាន (Zhongshan) ខេត្ត​គ័ង​តុង ប្រទេស​ចិន ភាគខាងត្បូង​។​

​បន្ទាប់ពី​បុរស​ជា​ឪពុក​ដើរ​ឆ្លង​ផុត​កន្លែង​ថត​ស្គែ​ន គាត់​រក​កូនប្រុស​រប​ស់​ខ្លួន​មិនឃើញ​សោះ​។ ហើយ​នៅពេល​គាត់​ដើររក​កូន​គាត់​ភ្ញាក់ផ្អើល​ព្រើត​ពេល​ឃើញ​កូន​របស់គាត់​លូន​ចេញពី​ផ្នែក ម្ខាង​ទៀត​នៃ​ម៉ាស៊ីន​កាំរស្មីអ៊ិច​។​

​កាសែត Guangzhou Daily បាន​ចុះផ្សាយ​ថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅ​ស្ថានីយ ស៊ា​វ​ឡាន (Xiaolan) កាលពី​ថ្ងៃទី​៩ ខែតុលា​៕ ប្រែ​សម្រួល​: ខុម​

 


ទីតាំងផ្សាយពាណិជ្ជកម្ម