សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ទស្សនា​ព្រះវិហារ​ឥស្លាម​ដ៏​មាន​ប្រជាប្រិយ​និង​ចំណាស់​បំផុត​ក្នុង​ទីក្រុង​អី​ស្តង់ប៊ុល

1518
ចែករម្លែក

ភ្នំពេញ​៖​នា​ល្ងាច​ថ្ងៃទី ២១  ខែតុលា​ម៉ោង​នៅ​ទីក្រុង​អ៊ី​ស្តា​ម​ប៊ុល ប្រទេស​តួ​ក​គី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្ស នា​ព្រះវិហារ​ឥស្លាម​ដ៏​មាន​ប្រជាប្រិយ​និង​ចំណាស់​បំផុត​ក្នុង​ទីក្រុង អី​ស្តង់​ប៊ុល ។ បើតាម​ការអះអាង​ពី​ក្រុមប្រឹក្សា​ព្រះវិហារ​បាន​ឲ្យ​ដឹក​ថា​ក្នុង​មួយឆ្នាំៗ មាន​សាសនិក​ឥស្លាម​មកពី​គ្រប់ទិសទី ក្នុងប្រទេស​តួ​ក​គី និង សាសនិក​មកពី​ទីជិត​ឆ្ងាយ​ទាំង​ក្នុង​ក្រៅប្រទេស​ប្រមាណ ៦ លាន​នាក់​បាន​ទៅ​ចូលរួម ថ្វាយបង្គុំ​ក្នុង​ព្រះវិហារ​នេះ​។​

ព្រះវិហារ​ឥស្លាម​នេះ​គឺជា​ព្រះវិហារ​ដែលមាន​វ័យ​ចំណាស់​មួយ​ក្នុងចំណោម​ព្រះវិហារ​វ័យ​ចំណាស់​ជាច្រើន​ទៀត​ក្នុង​ទីក្រុង​អី​ស្តង់​ប៊ុល ដែល​ត្រូវ​បានដាក់ បញ្ចូល​ជាស​ប្ប​ត្តិ​បេតិកភណ្ឌ​ពិភពលោក ។​

​នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ទស្សនា​ព្រះវិហារ​ឥស្លាម​ដ៏​មាន​វ័យ​ចំណាស់​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​តាមដាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់ ពី​ការពន្យល់​ណែនាំ​បី​ថ្នាក់ដឹកនាំ​ព្រះវិហារ​ដូចជា​ការអភិរក្ស​ថែរក្សា​ការពារ​ពិសេស​ព្រះវិហារ​នេះ​គឺជា​សម្បត្តិ​គរុភណ្ឌ​ដ៏​មានតម្លៃ​បំផុត​របស់​ប្រជាពលរដ្ឋ តួ​ក​គី​ដែល​បាន​ស្ថាបនា​ដ៏​យូរលង់​ណាស់​មកហើយ ។

​បន្ទាប់មក​នៅ​រាត្រី​ថ្ងៃ​ដដែល​នោះដែរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា ចក្រ​កម្ពុជា​និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជ រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍​ជាម​ហា​កិត្តិ យស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​រៀបចំឡើង​ដោយ​លោក​អភិបាលក្រុង​អី​ស្តា​ម​ប៊ុល ។​

​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នោះដែរ​លោក​អភិបាលក្រុង​អី​ស្តង់​ប៊ុល បាន​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​ដែល​បានជ្រើសរើស​យក​ទីក្រុង​អី​ស្តង់​ប៊ុល សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​បំផុត​នៅលើ​ទឹកដីនៃ​សាធារណរដ្ឋ​តួ​ក​គី។    លោក​អភិ បាល ក្រុង​បន្តថា​ថ្នាក់ដឹកនាំ​និង​ប្រជាជន​តួ​ក​គី​ក្នុង​ទីក្រុង​អី​ស្តង់​ប៊ុល​សូម​ចារឹក​ទុក​ក្នុង​ដួងចិត្ត​ក៏ដូចជា​ទំព័រ​ប្រវត្តិ សាស្ត្រ​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​ជា​លើកដំបូង​និង​មិន​ធ្លាប់មាន​សម្រាប់​មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​កម្ពុជា​ដែល​បាន​អញ្ជើញ​មកដល់សាធារណរដ្ឋ​តួ​ក​គីក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា​បំផុត៕