​តុលាការ​ខេត្តសៀមរាប​ឃុំខ្លួន​ក្រុមសង្គមងងឹត​៩​នាក់

973
ចែករម្លែក
  • 34
    Shares

​ដោយៈ​គូលែន​/​សៀមរាប​:​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប​កាលពី​ព្រលប់​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៨​នេះ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជាច្រើន​បទល្មើស​ដោយ​ចោទប្រកាន់​ក្រុម​ជន​ងងឹត​ចំនួន​៩​នាក់​ដែល​សមត្ថកិច្ច​ចាប់បាន​។​ប្រតិបត្តិការ​នេះ​ធ្វើឱ្យ​កក្រើក​ពេញ​ក្រុង​សៀមរាប​និង​តាម​បណ្តាញ​សង្គម​នានា​ផងដែរ​។​

​លោក​គឹម​សុគន្ធា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​បានចេញ​ដីកាឃុំខ្លួន​ជន​ទាំង​៩​នាក់​ដាក់ពន្ធនាគារ​ប​ន្ទា​ប់​ពី​សាកសួរ​អស់​រយៈពេល​១​ថ្ងៃ​ពេញ​។​តំណាង​អាយ្យ​ការ​អម​សាលាដំបូង​ខេត្តសៀមរាប​ចោទប្រកាន់​បទល្មើស​នានា​មាន​ជួញដូរ​គ្រឿងញៀន​សម្រួល​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន​និង​ចូលរួម​ក្នុង​ក្រុម​ប្រដាប់អាវុធ​និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញា​ត្តិ​។​

​នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក​វរសេនីយ៍ត្រី​នួន​ស​ក្កិ​ចំរើន​រិ​ទ្ធ​អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទណ្ឌ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​មាន​ករណី​ផ្ទុះអាវុធ​ចំនួន​០២​គ្រាប់ កាលពី​ចន្លោះ​វេលា​ម៉ោង​១០ ទៅ ម៉ោង​១១​យប់​ថ្ងៃទី​១៧ ខែតុលា​ឆ្នាំ ២០១៨​កន្លងទៅនេះ នៅ​ចំណុច​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន សក្តិ៍​ចំរើន​រិ​ទ្ធ​។​

​លោក​វរសេនីយ៍ត្រី នួន ស​ក្កិ​ចំរើន​រិ​ទ្ធ បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន ៩ នាក់​ក្នុងនោះ​ស្រី ម្នាក់​។​១ ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅ​កុ​ត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​។​២ ឈ្មោះ ហ៊ីង សុខ​ផាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។​៣ ឈ្មោះ បេ គឹម​សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

​៤ ឈ្មោះ វណ្ណ ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៥ ឈ្មោះ ម៉ាន់ គឹម​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​៦ ឈ្មោះ ខា ប៉ក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។​៧ ឈ្មោះ ម៉ាត់ សាលី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៨ ឈ្មោះ ស្រី ណា​រី ភេទ​ស្រី អាយុ ២១​ឆ្នាំ​និង​ទី​៩ ឈ្មោះ ព្រហ្ម គី​រីត​នះ​សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភេទ​ប្រុស​។​

លោក​នួន​ស​ក្កិ​ចំរើន​រិ​ទ្ធ​បាន​បន្តថា​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​-​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ចំនួន​១​គ្រឿង​-​ម៉ូតូ​ចំនួន​៣​គ្រឿង​-​កាំភ្លើង​អាកា​៤៧​មួយ​ដើម​បង់​ដាក់​គ្រាប់​ចំនួន​១​គ្រាប់កាំភ្លើង​ចំនួន​១១​គ្រាប់ – ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​ធំ​និង​២៣ កញ្ចប់​តូច -​ដាវ​/​កាំបិត​/​បំពង់​ទីប ធ្វើ​ដែក​ជាច្រើន​ដើម -​ទូរស័ព្ទ​ចំនួន ១១ គ្រឿង ។​

​ដោយឡែក ក្នុងចំណោម​ជនសង្ស័យ​ខាងលើ​មាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅ​កុ​ត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​នគរបាល​ស្រាវជ្រាវ​រកឃើញ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប រហូតដល់​ទៅ​៣​ដីកា ៕S/

រូបភាពៈ​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប​ឃុំខ្លួន​ក្រុមសង្គមងងឹត​៩​នាក់​ដែល​ផ្អើល​ពេញ​ក្រុង​សៀមរាប​ជាច្រើន​បទល្មើស​៕​គូលែន​