យុវជន​ដែល​ដុះ​ដុំ​សាច់​មុខ​ដ៏​អាក្រក់​ពេលនេះ បាន​ជួបជុំ​គ្រួសារ​វិញ​

1421
ចែករម្លែក

​យុវជន​ម្នាក់ ដែលមាន​ដុំ​សាច់​មុខ​យ៉ាង​ធំ​បណ្តាលឱ្យ​ម្ដាយ​របស់ខ្លួន​កាត់កាល​ចោល គួរឱ្យ​អាណិតអាសូរ​ជាខ្លាំង​នោះ ពេលនេះ​បានធ្វើ​ការវះកាត់ និង​បាន​ជួបជុំ​ជាមួយ​គ្រួសារ របស់ខ្លួន​វិញ​ហើយ​។​

​យុវជន កាម​បូ ស៊ី (Kambou Sie) វ័យ ១៨ ឆ្នាំ​បានធ្វើ​ដំណើរ​ពី​ស្រុកកំណើត​របស់ខ្លួន នៅ​ក្រុង​បុ​ន​ដូ​កូ (Bondoukou) ប្រទេស​កូត​ឌី​វ័រ ទៅកាន់​មន្ទីរពេទ្យ Naples Pascale Hospital នៅ​ប្រទេស​អ៊ីតាលី នៅ​ឆ្នាំនេះ​ដើម្បី​ធ្វើការ​វះកាត់​ដុំ​សាច់​យ៉ាង​ធំ​ដែល​គ្រប ដណ្ដប់​មុខ​ទាំងមូល​របស់គាត់​។​

​ហើយ​តាមរយៈ​រូបថត​មុន និង​ក្រោយ​ការវះកាត់​ទាំងនេះ មុខ​របស់​យុវជន​រូបនេះ​ពិតជា ខុសប្លែកគ្នា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ដំបូង​ដុំ​សាច់​នេះ​គ្រាន់តែ​ចេញ​ជា​ដុំ​ពក​តូច​មួយ​នៅលើ​ថ្ពាល់ ប៉ុណ្ណោះ នៅពេល​គាត់​មាន​អាយុ ១០ ឆ្នាំ ប៉ុន្តែ​វា​បាន​រីក​កាន់តែ​ធំ​ឡើងៗ​ដោយ​មិនបាន ព្យាបាល​អស់​ជិត ១០ ឆ្នាំ​។​

​ដោយ​ដុំ​សាច់​ដុះ​កាន់តែ​ធំ​មើលមុខ​លែង​ស្គាល់ និង​ត្រូវបាន​សហគមន៍​រើសអើង ទីបំផុត​ម្តាយ​របស់គាត់​បាន​កាត់​កាល​គាត់​ចោល ពោលគឺ​មានតែ​ឪពុក​របស់គាត់ ប៉ុណ្ណោះ​ដែល​បន្ត​គាំទ្រ​គាត់​ជានិច្ច​រហូតដល់​ទទួល​បានការ​វះកាត់ និង​បានរស់នៅ​ជួបជុំគ្នា​វិញ​។

​សូមបញ្ជាក់ថា ដុំ​សាច់​នេះ​ជា​ដុំ​សាច់​មហារីក​ដ៏​ចម្លែក​ម្យ៉ាង​ឱ្យ​ឈ្មោះថា Burkitt lymphoma ដែល​វាយប្រហារ​ប្រព័ន្ធ​ភាពស៊ាំ​។ ទោះជា​យ៉ាងណា គ្មាន​ការធានា​វា​អាច​នឹង​ដុះ​មកវិញ ឬ​យ៉ាងណា​ឡើយ​៕ ប្រែ​សម្រួល​: ខុម


ទីតាំងផ្សាយពាណិជ្ជកម្ម