តារា​សម្តែង​ជើងចាស់​ហុងកុង យូ ហួរ ទទួលមរណភាព​

1929
ចែករម្លែក
  • 32
    Shares

នៅឆ្នាំ១៩៦៦ អ្នកគាំទ្របានសរសើរការសម្តែងរបស់លោកយូ ហួរជាមួយតួ ចេហ ប៉ី-ប៉ី ក្នុងរៀង«មកផឹកជាមួយខ្ញុំ»។ខ្សែភាពយន្តនោះត្រូវបានគេចាត់ទុកជារឿងកាប់ដាវល្អមើល។

យូ បានក្លាយជាតួប្រចាំត្រកូលរបស់ផលិតកម្មShaw Brothersក្នុងអំឡុងទសវត្សរ៍១៩៧០។លោកក៏ល្បីឈ្មោះដោយសារសម្តែងក្នុងរឿងភាគបញ្ចាំងតាមទូរទស្សន៍។

កាលពីថ្ងៃសៅរិ៍ទី២០តុលា ហួរ វ័យ៧៦ឆ្នាំ ដែលធ្លាប់សម្តែងជាមួយលោកជែកគី ចាន នៅក្នុងរឿងRumble In The Bronx បានស្លាប់នៅកាណាដា។កាសែតជាភាសាចិនLianhe Wanbaoបានរាយការណ៍ថា លោកហួរ បានឈឺនៅប៉ុន្មានឆ្នាំមកនេះ ហើយការស្លាប់របស់លោកប្រហែលបណ្តាលមកពីជម្ងឺមហារីក៕ដោយ៖វាសនា

យូ ហ័រ និងណូរ៉ា មែវ សម្តែងក្នុងរឿងភាគតាមទូរទស្សន៍នៅឆ្នាំ២០០៣

ទីតាំងផ្សាយពាណិជ្ជកម្ម