ជនអន្តោប្រវេសន៍​រាប់ពាន់នាក់ ដើរ​ជា​ក្បួន​ចេញពី​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ទៅកាន់​ព្រំដែន​អាមេរិក​

3234
ចែករម្លែក

មនុស្សរាប់ពាន់នាក់ដែលធ្វើដំណើរមកពីបណ្តាប្រទេសអាមេរិកកណ្តាលដើម្បីព្យាយាមចូលទៅសហរដ្ឋអាមេរិកនោះ បានបន្តដំណើររបស់ពួកគេពីប្រទេសម៉ិកស៊ិកភាគខាងត្បូងទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។

កាលពីថ្ងៃអាទិត្យទី២១តុលា ការដើរក្បូនដ៏ធំរបស់ក្រុមជនអន្តោប្រវេសន៍នេះ បានចាប់ផ្តើមដើរឆ្ពោះទៅភាគខាងជើងដោយចេញពីទីក្រុងCiudad Hidalgo ដែលជាទីក្រុងនៅព្រំដែនម៉ិកស៊ិក។

ក្រុមអាជ្ញាធរម៉ិកស៊ិកបានព្យាយាមបញ្ឈប់ពួកគេនៅឯស្ពានព្រំដែនរវាងប្រទេសម៉ិកស៊ិកនិងប្រទេសក្វាតេម៉ាឡា។ប៉ុន្ដែអ្នកខ្លះបានឆ្លងកាត់ចូលប្រទេសម៉ិកស៊ិកដោយខុសច្បាប់តាមទូកនៅលើទឹកទន្លេ Suchiate ។

ក្រុមជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសហុងឌូរ៉ាសនេះ បាននិយាយថា ពួកគេបានរត់គេចចេញពីអំពីហិង្សានិងភាពក្រីក្រ ។

សារព័ត៌មានAssociated Press បានរាយការណ៍ថា ជនអន្តោប្រវេសន៍ចំនួន២.០០០នាក់ បានសម្រេចចិត្តបន្តដំណើររបស់ពួកគេ។ ពួកគេនិយាយថា ” ចូរយើងដើរជាមួយគ្នាទាំងអស់គ្នា ហើយយើងអាចធ្វើបាន”។ ពួកគេមិនត្រូវបានចាប់ឃាត់ខ្លួនដោយក្រុមអាជ្ញាធរនៅពេលឆ្លងការព្រំដែននោះទេ។

ជនអន្តោរប្រវេសន៍ផ្សេងទៀត​បានស្ថិតនៅព្រំដែនដើម្បីចូលប្រទេសម៉ិកស៊ិកស្របច្បាប់។ក្រុមអាជ្ញាធរម៉ិកស៊ិកបានទទួលយកក្រុមជនអន្តោប្រវេសន៍តូចៗសម្រាប់ការសុំសិទ្ធិជ្រកកោននិងបានផ្តល់ការអនុញ្ញាតឱ្យក្រុមជនអន្តោរប្រវេសន៍ផេ្សងទៀតសម្រាកស្នាក់នៅរយៈពេល៤៥ថ្ងៃ។

អន្តោប្រវេសន៍ខ្លះ បានឡើងជិះរថយន្តដែលរៀបចំដឹកជញ្ជូនដោយក្រុមអាជ្ញាធរក្វាតេម៉ាឡានៅ ទីក្រុងTecun Uman ដើម្បីវិលត្រឡប់ទៅប្រទេសហុងឌូរ៉ាសដោយស្ម័គ្រចិត្ត។

អន្តោរប្រវេសន៍ម្នាក់បាននិយាយប្រាប់ទូរទស្សន៍BBCថា គាត់បានកំណត់ក្នុងចិត្តទៅឱ្យដល់សហរដ្ឋអាមេរិក។ ” ខ្ញុំកំពុងស្វែងរកអនាគតល្អប្រសើរសម្រាប់កូនៗរបស់ខ្ញុំ ។ វាជាការលំបាកប៉ុន្តែអ្នកត្រូវតែប្រយុទ្ធដើម្បីអ្វីដែលអ្នកចង់បាន” ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាច្រើនលើកឱ្យក្រុមអន្តោរប្រវេសន៍ទាំងនោះត្រឡប់ទៅវិញ និងបានគំរាមបិទព្រំដែនអាមេរិកនិង កាត់ជំនួយដល់ប្រទេសទាំងឡាយណាដែលអនុញ្ញាតឱ្យក្រុមអន្តោរប្រវេសន៍ទាំងនោះឆ្លងកាត់៕ដោយ:សុខា/sn

មនុស្សរាប់ពាន់នាក់ដែលធ្វើដំណើរពីក្រុមប្រទេសអាមេរិកកណ្តាលដើម្បីព្យាយាមចូលទៅសហរដ្ឋអាមេរិកនោះ បានបន្តដំណើពីប្រទេសម៉ិកស៊ិកភាគខាងត្បូងទៅកាន់ព្រំដែនសហរដ្ឋអាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម