ពលរដ្ឋ​ស្ទាក់ចាប់​ចោរឆក់​ទូរ​ស័​ព្ឌ​២​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​

757
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​បន្ទាប់ពី​ឆក់​ទូរស័ព្ទដៃ​មិនបាន​សម្រេច​។​បង្ក​ជាការ​ភ្ញាក់ផ្អើល​បានកើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​៥៦៦​ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​ត្រង់ចំណុច​ខាងកើត​សាលា​វ៉េ​ស​ស្តើ​ន​ប្រមាណ​៥០០​ម៉ែត្រ​កាលពី​យប់​ថ្ងៃទី​២១​ខែតុលា ឆ្នាំ​២០១៨​។
។​
​នារី​រងគ្រោះ​មានឈ្មោះ សោ ភ័​ណ្ឌ អាយុ​៣២​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គាត់​និង​កូនស្រី​រួមទាំង​ក្មួយប្រុស​តូចៗ ចំនួន​២​នាក់​។ បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1GZ-7304 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​៥៦៦ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

ជនសង្ស័យ​ទី​១​មួយ​មានឈ្មោះ ឌី ដារ​ត្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ពិតប្រាកដ​ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។ ទី​២​មានឈ្មោះ​ម៉ៅ បញ្ញា អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​រួប​ទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សាកសួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​ទី​២​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/​

​ពលរដ្ឋ​ស្ទាក់ចាប់​ចោរឆក់​ទូរ​ស័​ព្ឌ​២​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​

ទីតាំងផ្សាយពាណិជ្ជកម្ម