​អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២​ស្ថាបនា​ផ្លូវ​បេតុង​បាន​ជិត​៤.០០០​ម៉ែត្រ​និង​ស្តារ​ប្រឡាយ​រំដោះ​ទឹកភ្លៀង​

811
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២ ក្នុង​ឆ្នាំ​២០១៨ នេះ បាន​ស្ថាបនា​ផ្លូវ​បេតុង ជិត ៤.០០០​ម៉ែត្រ និង​ស្តារ​ប្រឡាយ​រំដោះ​ទឹកភ្លៀង​បានជា​ច្រើន​កន្លែង​ទៀតផង ។​

​លោក​ម៉ាលី​ពិសិដ្ឋ​ចៅសង្កាត់​កា​កាប​ទី​២​បាន​បញ្ជាក់ថា​ប្រទេសជាតិ​យើង​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ មន្ទីរពេទ្យ សាលារៀន​វត្ត​អារាម​រោងចក្រ​សហគ្រាស​អគារ​តូចធំ​គ្រប់​ប្រភេទ​ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កើតមាន​ខ្វាត់ខ្វែង​ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ។

​ជាក់ស្តែង​នៅក្នុង​សង្កាត់​កា​កាប​ទី​២ សម្រាប់ ឆ្នាំ​២០១៨ នេះ ស្ថាបនា​ផ្លូវ​បេតុង ប្រវែង ៣៩៥៨​ម៉ែត្រ និង​ស្តារ​ប្រឡាយ​រំដោះ​ទឹកភ្លៀង​បានជា​ច្រើន​កន្លែង​ទៀត​ស្ថាបនា​ផ្លូវ​បេតុង ប្រវែង ៣៩៥៨​ម៉ែត្រ ។​ក្នុងនោះ​ខ្សែ​១​ប្រវែង​២១៥៨​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​ស្ថាបនា​ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រ៉ូ​ស្ស៊ី​ទៅកាន់​ភូមិ​ក្បាលដំរី​២ និង​ភូមិ​ត្រពាំង​ជ្រៃ និង ១​ខ្សែ​ទៀត ប្រវែង ១៨០០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ នៅ​អម​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​ព្រៃ​សាលា ។​

​លោក ម៉ាលី ពិសិដ្ឋ ប្រាប់​បន្ត​ឲ្យ​ដឹងថា ដោយឡែក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឆ្នាំ ២០១៩ ខាងមុខនេះ អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២ នឹង​បន្ត​ស្ថាបនា​ផ្លូវ​បេតុង និង​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​អម​សង្ខាង​ផ្លូវ ១​ខ្សែ នៅ​ភូមិ​ត្រពាំង​ជ្រៃ​ប្រវែង​២២៣​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ព្រមទាំង​ស្តារ​ប្រឡាយ​រំដោះ​ទឹកភ្លៀង​ជាច្រើន​កន្លែង​ទៀត​នៅក្នុង​មូលដ្ឋាន ដើម្បី​បំរើ​ផលប្រយោជន៍​រួម​ជូន​ប្រជាពលរដ្ឋ ៕S/​

អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២​ស្ថាបនា​ផ្លូវ​បេតុង​បាន​ជិត​៤.០០០​ម៉ែត្រ​និង​ស្តារ​ប្រឡាយ​រំដោះ​ទឹកភ្លៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម