សុខភាព​ផ្លូវកាយ​មាន​ទំនាក់ទំនង​នឹង​សុខភាព​ផ្លូវចិត្ត​ដូច​ម្តេចទៅ​?

2347
ចែករម្លែក
  • 1
    Share

អ្នក​ប្រហែលជា​ឆ្ងល់​ហើយ​ថា​តើ​មាន​ទំនាក់ទំនង​រវាង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ឬ​អត់ ហើយដោយ​របៀប​ណា​។ អ្នកខ្លះ​យល់ថា សុខភាព​ទាំងពីរ​នេះ​នៅ​កន្លែង​ពីរ​ដាច់ពីគ្នា តែ​ខ្លះទៀត​មិន​យល់​ចឹ​ង​ទេ​។ យោងទៅតាម​អង្ក​ការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា សុខភាព​របស់​មនុស្ស​ម្នាក់​មិន​គ្រាន់តែ​ជាការ​មិនមាន​ជំងឺ​ក្នុង​ខ្លួន​ទេ តែ​វា​ក៏ត្រូវ​ផ្សំគ្នា​នូវ​ភាពល្អ ប្រសើរ​ខាង​រាងកាយ ផ្លូវចិត្ត និង​ការរីករាយ​ក្នុង សង្គម​ពេញលេញ​ដែរ​។ ខាងក្រោម​នេះ គឺជា​របៀប​ដែល​សុខភាព​ផ្លូវកាយ​មាន​ទំនាក់ទំនង​ជាមួយនឹង​សុខភាព​ផ្លូវចិត្ត​។

​ការ​បង្គ្រប់​ជាតិ​ទឹក​
​យើងទាំងអស់គ្នា​ញ៉ាំ​ទឹកជា​រៀងរាល់ថ្ងៃ​ដោយសារតែ​ត្រូវការ​ញ៉ាំ​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ប៉ុន្តែ​មិនមាន​មនុស្ស​ច្រើន​ទេ​បានដឹង​ទំនាក់ទំនង​រវាង​ការ​បង្គ្រប់​ជាតិ​ទឹក និង​សុខភាព​ផ្លូវចិត្ត​។ បើសិនជា​អ្នក​មិន​ញ៉ាំ​ទឹក​ច្រើន​ទេ អ្នក​ប្រហែលជា​សម្គាល់​ឃើញថា អត់​សូវ​មាន​កម្លាំង ឆេវឆាវ និង​ពិបាក​គិត​។ បើសិនជា​អ្នក​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ទេ​សមត្ថភាព​ក្នុងការ​ផ្ចង់ អារម្មណ៍ ប្រុងប្រយ័ត្ន និង​ការចងចាំ​ប្រហែលជា​រង​ការប៉ះពាល់​ហើយ​។​

ការ​គេង​
​វា​កើតឡើង​នៅពេលដែល​អ្នក​មិនបាន​គេង​គ្រប់គ្រាន់ ដល់​ពេលនោះ​សុខភាព​ផ្លូវចិត្ត​អាច នឹងរង​ការប៉ះពាល់​ដែរ​។ ថ្វីបើ​ទំនាក់ទំនង​នេះ​នៅតែ​ស្ថិតក្នុង​ការស្រាវជ្រាវ​ក៏ដោយ តែ​ការសិក្សា​បាន​បង្ហាញថា អ្នក​ដែល​អាច​គេង​លក់​ស្រួល គឺមាន​សមត្ថភាព​ឆ្លាត​វៃ​របស់ ខួរក្បាល​ល្អ​ជាងគេ​នៅ​ថ្ងៃ​បន្ទាន់​។

​ជីវជាតិ​
​ការ​ញ៉ាំ​អាហារ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​។ អាហារ​ដែល​យើង​ញ៉ាំ​មិន​គ្រាន់តែ​ជួយ ឲ្យ​មា​នក​ម្លាំ​ទេ តែ​ក៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវចិត្ត​ដែរ​។ អាហារ​ដែឡ​យើង​ញ៉ាំ​នឹង ជា​ផ្នែគ​មួយ​នៃ​មុខងារ​ផ្លូវចិត្ត ភាព​ឆ្លាត​វៃ និង​សម្រួល​ដល់​អារម្មណ៍​ផងដែរ​។ ការសិក្សា​បានបង្ហាញ​ថា ការ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ច្រើន នឹង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត មនុស្ស​យើង​ដោយសារតែ​យើង​ញ៉ាំ​អាហារ​ច្រើនតែ​មិនសូវមាន​ជីវជាតិ​។

​ជំងឺ​
​ទំនាក់ទំនង​មួយ​ផ្សេងទៀត​រវាង​សុខភាព​ផ្លូវកាយ និង​ចិត្ត​គឺ​នៅពេល​មាន​ជំងឺ​។ បើសិនជា អ្នកមាន​ជំងឺ​រយៈពេល​ខ្លី វា​អាចធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ទៀត​ដូចជា ខឹង ភ័យខ្លាច ស្តាយក្រោយ និង​កើតទុក្ខ​ផងដែរ​។ នៅពេល​អារម្មណ៍​ទាំងនេះ​មិនត្រូវ​បាន​រកឃើញ ទាន់ពេល​ទេ វា​អាច​នាំ​ឲ្យ​អារម្មណ៍​មនុស្ស​រង​ការប៉ះពាល់​ច្រើន ដែល​វា​ក៏​អាច​ប៉ះពាល់ ដល់​ជំងឺ​ផ្លូវកាយ​ថែមទៀត​។

ហាត់ប្រាណ​
​ការធ្វើសកម្មភាព​រាង​កាយ​តែងតែ​ជាប់ទាក់ទង​នឹង​សុខភាព​ផ្លូវ​ចិត្តល្អ​ជាង​មុន​ដូចជា មិនសូវ​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត ប្រុងប្រយ័ត្ន​ច្រើនជាង​មុន និង​មានការ​ចងចាំ​ល្អ ជាង​មុន​។ ហេតុផល​មួយ​គឺថា ខួរក្បាល​នឹង​ទទួលបាន​អុកស៊ីសែន​ច្រើន​តាម រយៈ​ការហាត់​ប្រាណ ដូច្នេះ វា​នឹងធ្វើ​ឲ្យ​ការចងចាំ​ផ្សេងៗ​កាន់តែ​ល្អ​។ បើសិនជា​អ្នក មាន​អារម្មណ៍​ពិបាកចិត្ត ការហាត់​ប្រាណ​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ឡើងវិញ ដោយសារតែ​សកម្មភាព​រាងកាយ​នេះ​ជួយ​បង្កើន​ចំនួន​សារធាតុ Norepinephrine, Dopamine និង Serotonin ក្នុង​ខួរក្បាល​កាន់តែច្រើន​។ ការហាត់​ប្រាណ​រយៈពេល ៣០​នាទី នឹងមាន​ប្រយោជន៍​ខ្លាំង​ដល់​សុខភាព​ផ្លូវចិត្ត​ហើយ​វា​ក៏​ជា​រឿង​ដែល​គ្រូពេទ្យ ណែនាំ​ឲ្យ​ធ្វើ​ដែរ​។

​ភាព​សុខ​សប្បាយ​ក្នុងសង្គម បើសិនជា​អ្នកមាន​ការគាំទ្រ​ច្រើន​ពី​សង្គម​គ្រួសារ និង​មិត្តភក្តិ អ្នកនឹង​មិនបាច់​បារ​ម្ភ​ច្រើន​អំពី​បញ្ហា​ផ្លូវចិត្ត ឬ​កាយ​ឡើយ​ដោយសារតែ​រឿង​ទាំងពីរ​នេះ មាន​ជាប់ទាក់ទង​គ្នា​ទៅវិញទៅមក​។ បើសិនជា​អ្នក​ចូលចិត្ត​រស់នៅ​តែឯងៗ​សុខភាព​ផ្លូវចិត្ត អ្នក​អាច​នឹងរង​ការប៉ះពាល់ ដែល​នាំ​ឲ្យ​សុខភាព​ផ្លូវចិត្ត​ថយចុះ​ទៀត​៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម