បូកសរុប​ស​ការងារ​និង​រៀបចំ​វេទិកាសាធារណៈ​,​ត្រួតពិនិត្យ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ

959
ចែករម្លែក
បូកសរុប​ស​ការងារ​និង​រៀបចំ​វេទិកាសាធារណៈ​,​ត្រួតពិនិត្យ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ

ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយ​រៀ​ងា​លពី​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨​។​

​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ​និង​ការរៀបចំ​វេទិកាសាធារណៈ​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង ។​

​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​បាន​រាយការណ៍​អំពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​ក្រុមការងារ​សម្រេចបាន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​។​

ក្នុងនោះ​ក្រុមការងារ​បាន​ចុះ​ធ្វើ​វេទិកាសាធារណៈ ៧៧​លើក កើនឡើង ៤៧​លើក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ទទួលបាន​សំណើ សំណូមពរ ចំនួន ១២៥ ដោយបាន​ដោះស្រាយ​រួច ៥៩ កំពុង​ដោះស្រាយ ៣១ និង​មិនទាន់​ដោះស្រាយ ៣៥ ។

ជាមួយនេះ​លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​បន្ថែមថា​អាស្រ័យ​ដោយមាន​ការគាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ​ការចូលរួម​ពី​លោក​លោកស្រី​ប្រធាន​អនុប្រធាន​សមាជិក​សមា​ជិ​កា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំងអស់ តាមរយៈ​ការជួយឧបត្ថម្ភ​ទាំង​ថវិកា​ផ្ទាល់ខ្លួន និង​កៀងគរ​ថវិកា​ពី​សប្បុរសជន ព្រមទាំង​ការអនុវត្ត​នូវ​មូលនិធិ​នៅ​ថ្នាក់ក្រោម​ជាតិ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម