ផ្ដល់​ប​ណ្ណ័​កម្ម​សិទ្ធ​អចលនៈវត្ថុ​ជូន​ប្រជាពលរដ្ឋ​៨៣៧​គ្រួសារ​នៅ​សហគម​ន៏​វិមាន​ទ្រង់​សង្កាត់​គ្រាំងធ្នង់​

766
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគម​ន៏​វិមាន​ទ្រង់​ហៅ​សហគម​ន៏​( នគរ​ថ្មី​)​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ចំនួន​៨៣៧​គ្រួសារ​ស្មើនឹង​៨៣៧​ក្បាលដី បានទទួល​ប​ណ្ណ័​កម្ម​សិទ្ធ​អចលនៈវត្ថុ ស្របច្បាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ហើយ ក្រោយពី​មន្ត្រី​ជំនាញ​បានរៀបចំ​រួច រាល់​តាម​និតិ​វិធី​ដែលជា​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព​ន្ធ័ កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ដែល​កំពុង​អនុវត្ត​ក្នុង​រាជធានី​.​ខេត្ត​ទាំង​២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
ពី​ធី​ប្រគល់​និង​ទទូ​លប​ណ្ណ័​កម្ម​សិទ្ធ​អចលនៈវត្ថុ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​សហគម​ន៏​វិមាន​ទ្រង់​តែម្តង ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​។​
​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើ​ឡើង​ថា ទំរាំ​បាន​ឈាន​មកដល់​ដំណាក់កាល​ផ្តល់ ប​ណ្ណ័​កម្ម​សិទ្ធ​ស្របច្បាប់​នេះ​គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ដើម្បី​ភាព​សុខដុម​នីយ៍កម្ម​របស់​ប្រជាពលរដ្ឋ​ហើយ​សុំ​ឲ្យ​បងប្អូនរ​ក្សាប​ណ្ណ័​នេះ​ឲ្យ​បានល្អ​និង​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព​។​លោក​អភិបាល​បាន​មានប្រសាសន៍​បន្តទៀតថា​៖ ការចុះបញ្ជី​ដីធ្លី បានផ្តល់​នូវ​សារ​ប្រ​យោ​ជ​ន៏​២​យ៉ាង​ដល់​រដ្ឋ​យើង​ផង និង​ដល់​ប្រជាពលរដ្ឋ​ផង​។​ចំពោះ​ប្រជាពលរដ្ឋ​គឺ​ធានាបាន​នូវ​ភាពកក់ក្តៅ សុវត្ថិភាព​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​ពេញលេញ​ជូន​ប្រជាពលរដ្ឋ ហើយ​វិ​ញ្ញាប​នប​ត្រ័​សំគាល់​អចលនៈវត្ថុ​គឺមាន​សារសំខាន់​សំរាប់​ជា​ភស្តុតាង​នូវ​ការកាន់កាប់​ដីធ្លី​របស់ខ្លួន និង​ជៀសវាង​ការរំលោភបំពាន​លើដី​ធ្លី​។​ប​ណ្ណ័​នេះ​ក៏​អាច​ផ្តល់​លទ្ធភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដើម្បី​យកទៅដាក់​ធនាគារ ក្នុងការ​ខ្ចីលុយ យកមក​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​។​ចំពោះ​រដ្ឋ​វិញ ការចុះបញ្ជី​ដីធ្លី​នេះ​ផ្តល់​លទ្ធភាព​យ៉ាង​ធំធេង​ក្នុងការ​គ្រប់គ្រង​ដីធ្លី និង​រៀបចំ​សណ្តាប់ធ្នាប់​ល្អប្រសើរ និង​សំរួល​ដល់​ការធ្វើផែនការ​ប្រើប្រាស់​ដី​ធ្លី​បាន​សមស្រប កាត់បន្ថយ​ទំនាស់​ដីធ្លី​។​
ឆ្លៀត​ក្នុង​ឧិ​កាស នោះដែរ​លោក ឃួ​ង ស្រេង ក៏បាន​រំលឹក​ឡើងវិញ​នូវ​ប្រសា​ស​ន៏​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​.​ជប៉ុន​លើក​ទី​១០​ដែល​ទើប​បញ្ចប់ទៅ​នាពេល​ថ្មីៗ​នេះ​ពី​ការមិន​ដោះដូរ​អធិបតេយ្យភាព​ជាតិ​ជាមួយ​បរទេស ការមិន​យក សន្តិភាព​របស់​ប្រទេស​ទៅ​ដោះដូរ​ជាមួយ​ជំនួយ ហើយ​សម្តេច​តេ​ជោ​បានបញ្ជាក់ ជំហរ​យ៉ាងច្បាស់​ថា កម្ពុជា​ត្រូវ​ប្រឹង​រស់​ងើបឈរ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ និង​សន្តិភាព​របស់​ប្រទេស​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ