អាជ្ញាធរ​និង​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​យកទៅ​បំផ្លាញចោល​

1036
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​ជំនាញ​ជលផល​ខេត្តព្រះវិហារ​បាន​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ​យកទៅ​បំផ្លាញចោល​ក្រោយ​រកឃើញ​នៅតាម​ដងស្ទឹង​សែន​។​បន្ទាប់ពី​ការចុះ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២០-២១ ខែតុលា ឆ្នាំ​២០១៨​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​រដ្ឋបាល​ខេត្តព្រះវិហា​រដឹក​នាំ​ដោយ​លោក​លី​សា​រ៉ា​រឹទ្ធ​អភិបាលរង​ខេត្ត​តំណាង​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រីរដ្ឋបាល​ជលផល​និង​កម្លាំង​នគរបាល​ជាច្រើនរូប​។​

កម្លាំង​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ចាប់ពី​ចំណុច​ស្ពាន​កំពង់​ប្រណាក រហូតដល់​កំពង់ចម្លង​ភូមិ​ស្រែ ក្នុងភូមិ​ស្រែ ឃុំ​រៀបរយ ស្រុក​រវៀងខេត្តព្រះវិហារ​ព្រំប្រទល់​ស្រុក​រវៀង ខេត្តព្រះវិហារ និង​ព្រំប្រទល់​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា​ជា​លទ្ធផល​បានធ្វើ​ការដកហូត​និង​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ យកទៅ​បំផ្លាញចោល រួមមាន​៖ ដាយ​ត្រី​ចំនួន​៦​ករណី ស្មើ​និង​៦​មាត់ ដែលមាន​សាច់​ដាយ សរុប​ប្រវែង​៨៥​ម៉ែត្រ និង​បង្គោល​ឈើ​ដង​ជី​បើក​មាត់ ចំនួន​១២​ដើម​ផងដែរ​។​

​លោក ពឹង ទ្រី​ដា បាន​ន្ត​ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ជលផល តាម​ដង​ស្ទឹងសែន​នាពេលនោះ គឺ​ក្រុមការងារ​ចម្រុះ​ពុំបាន​ចាប់ខ្លួន ជនសង្ស័យ​ណា​ម្នាក់​នោះទេ គឺ​បានតែ​ដកហូត​ឧបករណ៍​នេសាទ ខុសច្បាប់​តែប៉ុណ្ណោះ​។​ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ប្រធាន​មន្ទីរ ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​នេសាទ​ត្រី​ត្រូវ​ប្រើ​ឧបករណ៍​បុរាណ​មិនត្រូវ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​នាំ​ឲ្យ​វិនាស​ហិនហោច​ពូជ​មច្ឆជាតិ​នោះទេ​។

ជាមួយគ្នានេះ​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​គឺ​ត្រូវ​ប្រឈម​និង​ការ​មានទោស​រហូត​ត្រូវ​ជាប់ពន្ធនាគារ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង ដាច់ខាត​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ឲ្យ​សោះ ដើម្បី​ជៀសវាង​ការ មានទោស​ដល់​ខ្លួន និង​ការបំផ្លាញ​មច្ឆជាតិ​៕S/​

​អាជ្ញាធរ​និង​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​យកទៅ​បំផ្លាញចោល​

ទីតាំងផ្សាយពាណិជ្ជកម្ម