​បុរស​ម្នាក់​លង់ទឹក​ស្លាប់​បង្ករ​ង្គា​ស​ចិត្ត​ដល់​ប្រជាប្រិយ​រមណីយដ្ឋាន​

689
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​បុរស​ជាជាង​ដែក​ម្នាក់​ក្នុងចំណោម​មិត្តភក្តិ​១​ក្រុម​បាន​លង់ទឹក​ស្លាប់​នៅ​ទឹក​អាង​អូរ​ខៃ​ដន​បង្ករ​ង្គា​ស​ចិត្ត​ដល់​ប្រជាប្រិយ​រមណីយដ្ឋាន​នេះ​។​អ្នកលក់ដូរ​និង​ម្ចាស់​ម៉ូតូ​កង់​៣​ដឹក​ភ្ញៀវ​ក្នុងស្រុក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២២​ខែតុលា​នេះ​ថា​:​វា​ពិតជារ​ង្គា​ស​ចិត្ត​។​

​ពួកគាត់​បារម្ភ​យ៉ាងខ្លាំង​នឹង​ការបាត់បង់​ប្រជាប្រិយ​ពី​ក្នុងចំណោម​ភ្ញៀវទេសចរ​ក្នុងស្រុក​ដែល​មកលេង​កម្សាន្ត​និង​ពិសារ​អាហារ​នៅ​រមណីយដ្ឋាន​លេង​ទឹក​អាង​អូរ​ខៃ​ដន​នា​ភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​នេះ​នៅក្រោយ​ការ​លង់​ស្លាប់​បុរស​ជា​ជាងផ្សារដែក​ម្នាក់នេះ​។​

​ប្រភព​ដដែល​បាន​បន្តថា​ពីមុនមក​និង​បច្ចុប្បន្ន​អាងទឹក​ទំហំ​ជាង​៦​គីឡូម៉ែត្រ​ក្រឡា​នេះ មានកេរ្តិ៍ឈ្មោះ មាន​ប្រជាប្រិយ​ហើយ​ជាទី​មនោ​រម្យ​ណាស់​ដល់​ភ្ញៀវទេសចរ​ក្នុងស្រុក​ទៅ​ទស្សនា​និង​ហូប​អាហារ​នៅ​ខ្ចូ​ស​បណ្តែត​ទឹក​ទីនោះ​។ ក្នុងនោះ​ក៏​កម្រ​នឹង​មានរឿង​អាក្រក់ ខូច​ឈ្មោះ​កើតឡើង​ដែរ​។​ប៉ុន្តែ​ពេលនេះ មានរឿង​គ្រោះថ្នាក់​មួយ​ដែល​បង្កក្តី​បារម្ភ​ថា​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ ។​

សូម​រំលឹកថា​មិត្តភក្តិ​នៃ​ជនរងគ្រោះ​បាន​ចុះ​មុជទឹក​រាវរក​អស់​ពេល​ជាង​២​ម៉ោង​ទើប​រកឃើញ​សព​ជនរងគ្រោះ​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៨​ក្នុងភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​:​ជនរងគ្រោះ​មានឈ្មោះ​មាន​ហន​ហៅ​រ័ត្ន​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​ធ្វើការ​ជាមួយ​មេជាង​ខាង​ជាងដែក​នៅ​ភូមិ​បា​លិ​លេ​យ្យ​២​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​និង​មិត្តភក្តិ​៦​នាក់​ទៀត​សុទ្ធ​ជាជាង​ផ្សា​ដែរ​ដូចគ្នា​ក្រោយពី​សម្រាក​ការងារ​បាន​បបួលគ្នា​មក​ងូតទឹក​លេង​នៅ​អាង​អូរ​ខៃ​ដន​។​មិត្តភក្តិ​ទាំងនោះ​បានរ​ចុះ​ងូត​បាន​មួយ​សន្ទះ​ក៏​បាត់​ជនរងគ្រោះ​ម្នាក​។​ពេលនោះ​មិត្ត​ចេះ​មុជ​និង​ហែល​ទឹកបាន​មុជ​រ្អ​សើ​ជិត​២​ម៉ោង​ទើប​រាវរក​ឃើញ​ជនរ​ង​គ្រោះ​តែ​គេ​បាន​បាត់បង់​ជីវិត​ទៅហើយ​៕S/

បុរស​ម្នាក់​លង់ទឹក​ស្លាប់​បង្ករ​ង្គា​ស​ចិត្ត​ដល់​ប្រជាប្រិយ​រមណីយដ្ឋាន​

ទីតាំងផ្សាយពាណិជ្ជកម្ម