​ត​ខ្សែភ្លើង​សូ​ឡា​ខុស​បច្ចេកទេស​ឆ្លង​ឆេះ​ផ្ទះ​ផ្អើល​នៅ​ស្រុក​ភ្នំក្រវាញ​

1196
ចែករម្លែក

​ដោយៈ​ពស​/​ពោធិសាត់​:​ផ្ទះមួយ​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង​ក្រាល​ក្តារជញ្ជាំង​ក្តារ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់​ផ្នែក​ខាងលើ​នៅ​ភូមិ​រវាង​ឃុំ​សំរោង​ស្រុក​ភ្នុំក្រវាញ​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨​។​

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មាន​ម្ចាស់​ប្តី​មានឈ្មោះ​មាន​ផា​អាយុ​៤៨​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ចៅ​រី​ម​អាយុ​៤៦​ឆ្នាំ​។​ពួកគាត់​ជា​កសិករ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មូល​ហេតុដែល​បណ្តាលឱ្យ​ភ្លើង​ឆេះ​ផ្ទះ​នោះ​គឺ​មុនពេល​កើតហេតុ​កូនប្រុស​របស់គាត់​បាន​តំឡើង​ផ្ទាំង​សូ​ឡា​ត​ភ្លើង​ហើយ​ទំនងជា​ខុស​បច្ចេកទេស​ធ្វើឱ្យ​ឆ្លងភ្លើង​រលាយ​កៅ​ស៊ួ​ស្រោប​ខ្សែភ្លើង​ធ្វើអោយ​ឆាបឆេះ​ផ្ទះ​ឈើ​ផ្នែក​ខាងលើ​។​

​ប៉ូលីស​ស្រុក​ភ្នំក្រវាញ​បានឱ្យដឹង​ង​ថា​ក្នុងករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​បាន​បណ្តាល​អោ​មានការ​ខូចខាត​មាន​ឆេះ​ផ្ទះ​ឈើ​ផ្នែក​ខាងលើ​ទាំងស្រុង ទូ​ឈើ​១ គ្រែឈើ​៤​ឯកសារ​និង​សម្ភារៈ​ផ្សេងៗ​ទៀត​។​
​ករណីនេះ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ប្រើប្រាស​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​២​ឡាន​និង​រថយន្ត​ដឹក​ទឹក​របស់​ឯកជន​ចំនួន​២​គ្រឿង​អស់​ទឹក​៥​ឡាន​ទើប​រលត់​ជា​ស្ថាពរ​៕S/

​ត​ខ្សែភ្លើង​សូ​ឡា​ខុស​បច្ចេកទេស​ឆ្លង​ឆេះ​ផ្ទះ​ផ្អើល​នៅ​ស្រុក​ភ្នុំក្រវាញ​


ទីតាំងផ្សាយពាណិជ្ជកម្ម