ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​ឲ្យ​បើក​ដំណើរការ​រោងចក្រ​ថ្មី​ចំនួន​៤ ជាមួយ​ទន់វិនិយោគ​ជិត​៣០​លាន​ដុល្លារ​

1277
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) បានអនុម័ត​ឲ្យ​បើក​ដំណើរការ​ក្រុមហ៊ុន​ថ្មី​ចំនួន​៤​ទៀត ដែល​នឹង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ផលិត​កាបូប មាន​ទុនវិនិយោគ​២៨.៥៩​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​១.២១៧​កន្លែង​។​

​យោង​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ CDC បាន​ផ្សាយ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​បានឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ «​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ជូន​ដល់​ក្រុមហ៊ុន​ទាំងនោះ​។​

​ក្រម​ហ៊ុន​ទាំងនោះ មាន​៖១) “INVISTA DECOR CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣៥​កន្លែង​។ ២) “GLORY ALLIANCE (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត កាបូប និង​វ៉ាលិស មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង​។ ៣) “CAMBODIAN TROPIC FLOORING CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៦,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៤០​កន្លែង​។ ៤) “COUGAR WOOD INDUSTRY CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ១៤,៩៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦២​កន្លែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម