ចិនតៃវ៉ាន់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ជិត​ពីរ​គីឡូ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​

988
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​ចិនតៃវ៉ាន់​ម្នាក់​រត់ពន្ធ​គ្រឿងញៀន​ពី​កម្ពុជា​ទៅកាន់​កុង​ហុង ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន​មេ​តំ​ហេ​តា​មីន (ice) បួន​កញ្ចប់​ធំ ដែលមាន​ទម្ងន់​ជិត​ពីរ​គីឡូក្រាម​។​

ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​ឈ្មោះ YU WEN YI

ការចាប់​ខ្លួ​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ដោយ​ប៉ូលិសអន្តោប្រវេសន៍ មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១) និង​គយ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ បាន​លាក់​គ្រឿងញៀន​នៅក្នុង​ខ្លួន​ប្រុង​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ហុងកុង តាម​ជើងយន្តហោះ​លេខ HX 730 កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ​២០១៨​។ ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​ឈ្មោះ YU WEN YI កាន់​លិខិតឆ្លងដែន​លេខ 312462923 និង​ឆែក​ឆែរ​រកឃើញ​សារធាតុ​ញៀន មេ​តំ​ហេ​តា​មីន (ice) ៤​កញ្ចប់ ស្មើ​ទម្ងន់ 1994.72g ដោយ​រុំ​នៅ​ភ្លៅ​ពីរ​កញ្ចប់ ពោះ​មួយកញ្ចប់ និង​ខ្នង​មួយកញ្ចប់​។

ប៉ូលិស​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា នេះ​ឲ្យ​ដឹងថា ខាង​ជំនាញ​កំពុងតែបន្ត​សាកសួរ​ជនជាតិ​តៃ​វ​វ៉ាន់​រូបនោះ និង​ស្រាវជ្រាវ​បក្ខពួក មេខ្លោង ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​សរន​

ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​ឈ្មោះ YU WEN YI

ទីតាំងផ្សាយពាណិជ្ជកម្ម