សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨

1114
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែតុលា រួមមាន​ដូចតទៅ ៖

*​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹ​ទ្ឋ​សភា កំណត់​យក​ថ្ងៃទី​២៤ ខែតុលា បើក​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៤


​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ដែលមាន​របៀប​វីរៈ​ចំនួន​២ គឺ ៖
១.​ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៤ ។ ២.​កំណ​ត​របៀប​វីរៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​សម័យប្រជុំ​លើក​ទី​២ ព្រឹ​ទ្ឋ​សភា​នីតិកាល​ទី​៤ ។​
​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ពុធ ទី​២៤ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​នាទី​ព្រឹក ដើម្បី​បើក​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយមាន​របៀបវារៈ​តែ​មួយ​គឺ ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៤ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹ​ទ្ឋ​សភា ៕

*សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ដល់ទី​ក្រុង​ហ្សឺ​ណែវ​ ដើម្បី​ចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅវេលា​ម៉ោង ១០ ព្រឹក (​ម៉ោង​នៅ​ប្រទេស​ស្វី​ស​)​ត្រូវ​នឹង​ម៉ោង ៣៖០០​នាទី ម៉ោង​នៅ​កម្ពុជា​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ដល់​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ហើយ​ដើម្បី​ចូលរួម​«​សន្និសីទ អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ » ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២២ ដល់ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោម​មូលបទ​រួម «​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​អ្នកយកព័ត៌មាន​ទូរទស្សន៍​ជាតិ កម្ពុជា ។​

*​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​ឲ្យ​បើក​ដំណើរការ​រោងចក្រ​ថ្មី​ចំនួន​៤ ជាមួយ​ទន់វិនិយោគ​ជិត​៣០​លាន​ដុល្លារ​
​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) បានអនុម័ត​ឲ្យ​បើក​ដំណើរការ​ក្រុមហ៊ុន​ថ្មី​ចំនួន​៤​ទៀត ដែល​នឹង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ផលិត​កាបូប មាន​ទុនវិនិយោគ​២៨.៥៩​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​១.២១៧​កន្លែង ៕

*​ចំណាយ​ថវិកា​១២​លាន​ដុល្លារ​ជួសជុល​ផ្លូវជាតិ​លេខ​៤៨​ឲ្យហើយ​មុន​បុណ្យ​សមុទ្រ​
​គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែតុលា ឆ្នាំ​២០១៨ “​ផ្លូវជាតិ​លេខ​៤៨” ជួសជុល​បាន​ជាង ៧០​ភាគរយ​ហើយ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​។​
​ផ្លូវ​៤៨​មាន​ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្តកោះកុង​ដែល​ក្នុងនោះ​ប្រវែង​៦៣​គីឡូម៉ែត្រ​ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត ៕

*​អង្គការ​មួយ​គ្រោង​អភិរក្ស​ការពារ​ចាបព្រៃ​វែង​
​សត្វ​ចាប​ព្រៃវែង​ឬ​គេ​ហៅថា​ចាប​ស៊ី​បេ​រី​ជា​ប្រភេទ​សត្វ​រស់នៅ​ប្រមូលផ្តុំ​ជា​ហ្វូង​។​ជា​បក្សី​ត្រូវបាន​អង្គការ​នេះ​ចាត់ទុកថា​ជាស​ត្វ​មកដល់​សព្វថ្ងៃនេះ​ជិត​ផុត​ពូជ​អស់​ទៅហើយ​។​ជាស​ត្វ​ចាប​មក​រស់​នៅតែ​ខេត្តព្រៃវែង​មួយគត់​ក្នុងចំណោម​ខេត្ត​នានា​ទូទាំងប្រទេស​។​ក្នុង​១​ឆ្នាំ​វា​មក​រស់នៅ​ពេញ​១​រដូវប្រាំង​។​រួច​វា​វិលត្រឡប់​ទៅ​ស្រុកកំណើត​វា​វិញ​ឆ្ពោះទៅកាន់​ទិសឧត្តរ​ដែលមាន​ចំ​ម្ងា​យ​រាប់ពាន់​គីឡូម៉ែត្រ ៕

*​ផ្ដល់​ប​ណ្ណ័​កម្ម​សិទ្ធ​អចលនៈវត្ថុ​ជូន​ប្រជាពលរដ្ឋ​៨៣៧​គ្រួសារ​នៅ​សហគម​ន៏​វិមាន​ទ្រង់​សង្កាត់​គ្រាំងធ្នង់​
​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគម​ន៏​វិមាន​ទ្រង់​ហៅ​សហគម​ន៏​( នគរ​ថ្មី​)​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ចំនួន​៨៣៧​គ្រួសារ​ស្មើនឹង​៨៣៧​ក្បាលដី បានទទួល​ប​ណ្ណ័​កម្ម​សិទ្ធ​អចលនៈវត្ថុ ស្របច្បាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ហើយ ក្រោយពី​មន្ត្រី​ជំនាញ​បានរៀបចំ​រួច រាល់​តាម​និតិ​វិធី​ដែលជា​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព​ន្ធ័ កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ដែល​កំពុង​អនុវត្ត​ក្នុង​រាជធានី​.​ខេត្ត​ទាំង​២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពី​ធី​ប្រគល់​និង​ទទូ​លប​ណ្ណ័​កម្ម​សិទ្ធ​អចលនៈវត្ថុ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​សហគម​ន៏​វិមាន​ទ្រង់​តែម្តង ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់ ៕

*​ឃុំខ្លួន​អ្នក​ផលិត​ស្រា​ដែល​បង្ក​ឱ្យ​អ្នកពុល​ស្លាប់​៥​នាក់​និង​ឈឺ​ជិត​៨០​នាក់​នៅ​ស្រុក​សំបូរ​
​តុលាការ​ខេត្តក្រចេះ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នក​ផលិត​ស្រា​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​”​មនុស្សឃាត​ដោយ​អ​ចេតនា​”​ដែល​បណ្តា​ឱ្យ​អ្នកពុល​ស្លាប់​៥​នាក់​និង​ធ្លាក់ខ្លួន​ឈឺ​ជិត​៨០​នាក់ នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ​។​
​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តក្រចេះ លោក អេង ចំនាប់ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នក​ផលិត​ស្រា​ម្នាក់ នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ​ខេត្តក្រចេះ ដាក់ពន្ធនាគារ​ក្រោម​ចោទប្រកាន់​ពីបទ​”​មនុស្សឃាត​ដោយ​អ​ចេតនា​”​។​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់លោក​ចៅក្រម អេង ចំនាប់​នេះ​អ្នក​ផលិត​ស្រា​ដែល​ត្រូវ​ឃុំខ្លួន​នេះ ឈ្មោះ កុ​ច សុខ​ហេង អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ ៕

*ចិនតៃវ៉ាន់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ជិត​ពីរ​គីឡូ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​

​ចិនតៃវ៉ាន់​ម្នាក់​រត់ពន្ធ​គ្រឿងញៀន​ពី​កម្ពុជា​ទៅកាន់​កុង​ហុង ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន​មេ​តំ​ហេ​តា​មីន (ice) បួន​កញ្ចប់​ធំ ដែលមាន​ទម្ងន់​ជិត​ពីរ​គីឡូក្រាម​ ៕

*​ចោរ​ចេញ​ស្នៀត​ថ្មី​ចេញ​ប្លន់​ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល​
​យុវជន​ម្នាក់​ជា​ជនរងគ្រោះ​នៃ​អំពើ​ប្លន់​ម៉ូតូ បញ្ជាក់ថា ជនសង្ស័យ​២​នាក់ មាន​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល បាន​ប្លន់​ម៉ូតូ​គេ​បានសម្រេច កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​វត្ត​ស្ងួន​ពេជ្រ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះ បានដាក់​ពាក្យបណ្ដឹង រួចហើយ ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ៕

*​តុលាការ​ឃុំខ្លួន​បុរស​បួន​នាក់​ដែល​ឆបោក​ប្រា​ក់ជាង​៥០០​លាន​រៀល
​រស​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ពី​ប្រជា​សហគមន៍​ក្រីក្រ​ចំនួន​ជាង​៥០០​លាន​រៀល​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨​។ ​សមត្ថកិច្ច​បានបញ្ជាក់​ថា​ មុន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​គឺធ្វើឡើង​តាមរយៈ​ដើមបណ្តឹង​៦​នាក់​បាន​ប្តឹង​ប្រធាន អនុប្រធាន លេខាធិការ ហិ​រ​ញ្ញិ​ក បេឡា និង​សមាជិក​ក្រុមប្រឹក្សាភិបាល «​សហគមន៍​កសិកម្ម​ស​ម្បូ​រ​ផល​ប្ញ​ស្សី​សាញ់​» ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ចូលទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ៕


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ