​ពិ​ព័រ​ណ៌​ការងារ​ចុងខែ​តុលា​ឆ្នាំ​២០១៨​នេះ​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ជាង​២​ម៉ឺន​កន្លែង​

989
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​នៅក្នុង​ពិ​ព័រ​ណ៌​ការងារ​និង​ផលិតភាព​ឆ្នាំ​២០១៨​ដែល​នឹង​ប្រ​ព្រឹ​ត្តី​ទៅ​នៅ​ថ្ងៃទី​២៧​និង​២៨​ខែតុលា​ឆ្នាំ​២០១៨​នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាងមុខនេះ​នឹង​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ជាង​២​ម៉ឺន​កន្លែង​ដែល​រួមមាន​មកពី​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​១៣០​ចូលរួម​។​

​លោក​ហៃ​ហ៊ុន​ឡេង​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨​បាន​អំពាវនាវ​ឱ្យ​យុវជន​សិស្ស​-​និស្សិត​អ្នកស្វែងរក​ការងារ​ធ្វើ​និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​ទស្សនា​។

​ពិព័រណ៍​ការងារ​លើក​នេះ​យុវជន​នឹង​ទទួលបាន​ឱកាស​ការងារ​ដោយផ្ទាល់​ជាមួយ​និយោជក​។​ជាង​នេះ​វា​គឺជា​កន្លែង​ជួប ជុំគ្នា រវាង​និយោជក​អ្នកផ្តល់​ការងារ​ជាមួយនឹង​អ្នកស្វែងរក​ការងារ​ធ្វើ​និង​កម្មករនិយោជិត ក្នុងការ​ទទួលបាន​ឱកាស​ការងារ ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​ព័ត៌មាន​ពី ទីផ្សារការងារ​ផង​។​
​ ​
​លោក​បាន​បន្ថែ​ថា សម្រាប់​ឆ្នាំ​២០១៨ នេះ ឱកាស​ការងារ​គ្រប់​ប្រភេទ ប្រមាណ​២​ម៉ឺន​មុខ​តំ ណែ​ង​ដែល​ផ្តល់​ដោយ ក្រុមហ៊ុន​/​សហគ្រាស​ធំៗ ជាង​១៣០​មកពី​វិស័យ​សំខាន់ៗ​ដូចជា​៖ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សំណង់​សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច​ទូរគមនាគមន៍​ការអប់រំ​និង​បណ្តុះបណ្តាល បច្ចេកទេស​វិជ្ជាជីវៈ កម្មន្តសាល​និង​ភ្នាក់ងារ ជ្រើសរើស​ឯកជន​ជាដើម ។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ​លោក​កាំ​ង​ម៉ូ​នី​កា​អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​លើកឡើងថា​ឆ្នាំនេះ​សមាគម​របស់លោក​នឹងចូលរួម​តាំង​បង្ហាញ​ពី​វិស័យ​កាត់ដេរ​ដែលជា​វិស័យ​ស្រូប​ទាញ​ការងារ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​។​ក្រៅពីនេះ​សមាគម​របស់លោក​ក៏​ចង់បង្ហាញ​ពី​ផលិតភាព​ក្នុង​វិស័យនេះ​ផងដែរ​។​
​ដោយឡែក​លោក​សុំ​មនោ​រម្យ​ប្រធាន​លេខាធិការដ្ឋាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា​ពិ​ព៌​រណ៍កា​រងារ​នឹង​ជួយ​ជុំ​រុញឱ្យ​យុវជន​បាន​ស្គាល់​ទីផ្សារការងារ​ទូលំទូលាយ​និង​ពិសេស​អាច​រក​ការងារ​បាន​ងាយស្រួល​ជាង​មុន​ផង​។​

​គួរ​បញ្ជាក់ថា​ពិព័រណ៍​ការងារ​ដ៏​ធំ​នា​ឆ្នាំនេះ​គេ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ទស្សនា​ជាង​៣​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​សិស្ស​-​និស្សិត​អ្នកស្វែងរក​ការងារ​និង​កម្មករនិយោជិត​ពី​គ្រប់​វិស័យ​។​ពិព័រណ៍​នា​ឆ្នាំ​នេះដែរ​មាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៧​ដល់​២៨​តុលា​ឆ្នាំ​២០១៨​នា​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ដោយមាន​ស្តង់​ជាង​៣០០​ចូលរួម​តាំង​បង្ហាញ​៕S/

ពិ​ព័រ​ណ៌​ការងារ​ចុងខែ​តុលា​ឆ្នាំ​២០១៨​នេះ​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ជាង​២​ម៉ឺន​កន្លែង​



អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ