​ម៉ូតូ​វ៉ា​ជែង​មិន​ផុត​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​កិន​ស្លាប់​

1013
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម បន្ទាប់ពី​ជិះ​ម៉ូតូ វ៉ា​ជែង មិន​ផុត​ក៏​ទាក់​ដៃចង្កូត​ចូល​កង់​រថយន្ត​កុង​តៃ​ន័​របើក​ច្រាស់ទិស​។​ហេតុការណ៍​បានកើត​ឡើង​នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ខាងលិច​អគ្គបញ្ជាការ​កងទ័ពជើងគោក ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ ម៉ាក ZOOMER ពណ៌​ខ្មៅ លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GE-1902 ។ ចំណែក​រថយន្ត​កុង​តៃ​ន័​រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0949 ដឹកទំនិញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ បាន​ចុះ​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ ។​

​ក្រោយ​កើតហេតុ ករណី​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន ជំនាញ​ចុះទៅ​សម្រួល​ចរាចរណ៍​ជៀសវាង​កកស្ទះ ហើយ​ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​ចំណែក​សាកសព​សមត្ថ​កិច្ច​ពិនិត្យ​ស្លាកស្នាម​រួច​បន្ត​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ដើម្បី​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕S/

​ម៉ូតូ​វ៉ា​ជែង​មិន​ផុត​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​កិន​ស្លាប់​