ពិសារ​ស្រា​ស្រវឹង​មានះ​ទៅ​បង់់​ត្រី លង់ទឹក​ស្លាប់ចោល​ប្រពន្ធកូន​

888
ចែករម្លែក

ដោយ ៖ ប​.​ជ័យ/បន្ទាយមានជ័យ : បុរស​វ័យ​កណ្តាល​ម្នាក់​បាន​ផឹកស្រា​ស្រវឹង ហើយ​មាន​:​ចេញទៅ​បង់សំណាញ់​យក​ត្រី ក៏ត្រូវ​លង់ទឹក​ស្លាប់ ។​

ក្រុម​អ្នក​ជួយ​និង​សមត្ថកិច្ច​បាន​រកឃើញ​សព​នេះ​នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​ នៅ​ចំណុច​ស្ពាន​តា​ផាន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

យោងតាមលោក​ ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​និង​លោក​ រ៉េ​ន រើ​ក ចៅសង្កាត់​កំពង់ស្វាយ​ឲ្យ​ដឹងថា  ជនរងគ្រោះ​នោះ​មាន​ឈ្មះ ប្រាណ សល់​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ រស់នៅ​ជើងភ្នំ​ខ្លា​កូន​ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

ចំណែកក្រុមគ្រួសារឲ្យ​ដឹ​ង​ថា  មុន​កើតហេតុ​នោះ​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ខ្លះ​ដែរ ហើយ​មិន​ស្តាប់​ប្រពន្ធ​ហាម ចេញពីផ្ទះ​នៅ​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​៨​យប់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨​ដើម្បី​ទៅ​បង់សំណាញ់​ត្រី​នៅ​ចំណុច​ស្ពាន​តា​ផាន់​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ​ ។​ នៅ​កន្លែង​បង់​ត្រី គេ​ឃើញ​មានតែ​ម៉ូតូ​និង​ស្បែក​ជនរងគ្រោះ ទើប​ឆោឡោ​ថា​ ជនរងគ្រោះ​អាច​លង់ទឹក ។​ ក្រុមគ្រួសារ​និង​ញាតិមិត្ត​បាន​ដើររក ហើយ​ទីបំផុត​ទើប​ដឹង​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​លង់ទឹក ហើយ​អ្នក​អាច​មុជ​និង​ហែល​ទឹកបាន ក៏​មុជទឹក​រកឃើញ​សព​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម