សម្តេច​តេ​ជោ​ហ៊ុនសែន​ស្នើ​ឲ្យ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​បន្ត​ជួយ​កម្ពុជា​លើ​ការកសាង​ធនធានមនុស្ស​និង​កសាង​ផ្លាក​យីហោ​លើ​ផលិតផល

991
ចែករម្លែក

​ភ្នំពេញ​៖ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២២ ខែតុលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អនុ ញ្ញាត​ឲ្យ លោក ហ្វ្រា​ន​ស៊ី​ស ហ្គា​រី (Francis Gurry) អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ចូលជួប​ពិភាក្សា​ការងារ​។ នៅក្នុង​ជំនួប​នោះ​សម្តេច​តេ ជោ​ហ៊ុនសែន​ស្នើ​ឲ្យ​អង្គការ​កម្ម សិទ្ធិបញ្ញា​ពិភពលោក​បន្ត​ជួយ​កម្ពុជា​លើ​ការកសាង​ធនធានមនុស្ស​,​ជួយ​កម្ពុជា​ចូលរួម​ក្នុង​ក្របខណ្ឌ​នៃ​សន្ធិសញ្ញា​របស់​អង្គការ​កម្ម​សិទ្ធ​បញ្ញា​អន្តរ ជាតិ និង ជួយ​កសាង​ម៉ាក​យីហោ​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​ផ្លាក​យីហោ​លើ​ផលិត ផល​ផ្សេងៗ របស់​កម្ពុជា​ឲ្យ​មានការ​ទទួលស្គាល់​ក្នុង ក្របខណ្ឌ​អន្តរជាតិ ។ នេះ​បើ​យោងតាម​ប្រភព​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នកយកព័ត៌មាន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​ក្នុងជំនួប​នោះ​លោក ហ្វ្រា​ន​ស៊ី​ស ហ្គា​រី (Francis Gurry) មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ចំណាយ ពេលវេលា​ដ៏​មានតម្លៃ​បំផុត​អនុញ្ញាត​ឲ្យ​រូបលោក និង សហការី បាន​ចូក​ជួបពិភាក្សា​ការងារ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ដែល​កន្លងមក​បាន​ចូលរួមចំណែក​ជួយ​កសាង សមត្ថភាព​នៃ​ក​សារ​បណ្តុះបណ្តាល ពិសេស​បាន​ជួយ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​សម្រាប់​កម្ម​សិទ្ធ​បញ្ញា​ដល់​កម្ពុជា ។ សម្តេច​តេ​ជោ​មានប្រសាសន៍ បន្តថា​កម្ពុជា​គី​ជា​ប្រទេស​ទី​១ ដែល​គោ រព​នូវ​អ្វី​ដែលជា​របប​នៃ​កម្ម​សិទ្ធ​បញ្ញា។សម្តេច​តេ​ជោ​បន្តថា​អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ​អាចជួយ​ដល់​ប្រទេស កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​បំពេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន​តា​ម​ឆ​ន្ទះ​ដែល​ខ្លួន​មាន ។​

​សម្តេច​បន្តថា​ថ្វី​ត្បិត​នាពេល​កន្លងមក​ការងារ​ជាច្រើន​មានការ​រីកចម្រើន​ក៏ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូ​បវ​តែ​បន្ត​ដោះស្រាយ​តាមរយះ​នេះ​សម្តេច​បានស្នើ​ដល់​អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ធ្វើយ៉ាងណា​ជួយ​ដល់​កម្ពុជា​បាន​ចូលរួម​ក្នុង​ក្របខណ្ឌ​នៃ​សន្ធិសញ្ញា​របស់ អង្គការ​កម្ម​សិទ្ធ​បញ្ញា​អន្តរជាតិ ។

​សម្តេច​តេ​ជោ​បន្តថា​កម្ពុជា​នៅតែ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​អន្តរជាតិ​ឲ្យ​កាន់តែ​ស៊ី​ជំរៅ​ថែម​ទៀតហើយ​អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ។​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ​សម្តេច​បានស្នឲ្យ​អង្គការ​កម្ម​សិទ្ធ​បញ្ញា​អន្តរ ជាតិ​ជួយ​កសាង​ម៉ាក​យីហោ​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​ផ្លាក​យីហោ​លើ​ផលិតផល​ផ្សេងៗ របស់​កម្ពុជា​ឲ្យ​មានការ​ទទួលស្គាល់​ក្នុង ក្របខណ្ឌ​អន្តរជាតិ ។

​លោក ហ្វ្រា​ន​ស៊ី​ស ហ្គា​រី មានប្រសាសន៍ថា​អង្គការ​របស់លោក​ពិត​ជា​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនិង​កម្ពុជា ។ លោក​បន្តថា​អ្វីដែល​យើង​ឃើញ​ជាក់ ស្តែង​គឺ​យើង​ពិតជា​មានការ​សប្បាយរីករាយ​ក្នុង​ការជួយ​ដល់​កម្ពុជា​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​កម្ម​សិទ្ធ​បញ្ញា​ថ្នាក់ជាតិ​ដែល​បានអនុម័ត​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ។​លោក​បន្តថា​កម្ពុ​ជាមាន​សក្តានុពល​ជាច្រើន​ពិសេស​នៅពេលនេះ​ម៉ាក​យីហោ​ជាច្រើន​បានក្លាយ​និម្មិត​រូប​របស់​កម្ពុជា​បង្ហាញ​លើ​ឆាក​អន្តរ ជាតិ​។

​លោក​បន្តថា​អង្គការ​របស់លោក​និង​បន្ត​ជួយ​កម្ពុជា​ឲ្យ​កាន់តែ​ឈានឡើង​កាន់តែ​ខ្ពស់​ថែមទៀត​ពិសេស​ប្តេជ្ញាចិត្ត​គាំទ្រ​នូវ​ការលើកឡើង​របស់​សម្តេច​ក្នុងការ ជំរុញ​លើកកម្ពស់​ពី​កម្ម​សិទ្ធ​បញ្ញា​នោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម