បុរស​ជនជាតិ​ចិន​បើករថយន្ត​បុក​របាំ​ថ្ម ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត

921
ចែករម្លែក

​​ដោយ : ​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន​ចំនួន​២​នាក់​ស្រវឹង​ជោកជាំ​ បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យរថយន្ដ​រង​ការខូចខាត​យ៉ាងដំណំ​ ចំណែកមនុស្ស​ក៏រង​របួស​មិនស្រាលដែរ។​
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​២​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ធនាគារ​សហ​ពាណិជ្ជក​.​អ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ កែង​និង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ហាំ​មើរ ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z -1555 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​និង​បុរស​ម្នាក់ទៀត​ រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ។ ខ​ណៈ​មកដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្តាលឲ្យ​រង​ការខូចខាត​អស់​ចំនួន​២​កង់ ។ ចំណែក​រថយន្ត រង​ការខូចខាត​ផ្នែក​ខាងមុខ​បែក​ធុង​ទឹក កល​ជាប់​ទៅមុខ លែងរួច​បោក​ក្បាល​អ្នកជិះ​រងរបួស​បែក​មុខ​បែក​មាត់​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ទំនាក់ទំនង​ទៅ​ជំនាញ​មក​ ​វាស់វែង​យក​រថយន្ត​និង​ម្ចាស់​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម