​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​មាន​កិច្ចសហការ​លើ​បញ្ហា​សិទ្ធមនុស្ស​រវាង​អង្គការសហប្រជាជាតិ​ជាមួយនិង​កម្ពុជា​

796
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ធ្វើ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត (Michelle Bachelet) ឧ​ត្ត​ម​ស្នង ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​កាលពី​ល្ងាច​ថ្ងៃទី​២២ ​ខែតុលា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ​។  ​ក្នុងជំនួប​ទ្វេភាគី​នោះដែរ​សម្តេច​បានស្នើ ឲ្យ​មាន​កិច្ចសហការ​លើ​បញ្ហា​សិទ្ធមនុស្ស​រវាង​អង្គការសហប្រជាជាតិ​ជាមួយនិង​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​យល់​គ្នា​ឲ្យ​បាន​ច្បាស់​មុន​និង​ការវាយតម្លៃ​ដែល​មិនបាន​ធ្វើការ​សហការគ្នា​និង​មិនបាន​និយាយ​ជាមួយគ្នា​ជាមុន​នោះ ។ ជាមួយគ្នានេះ​ភាគី​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​បន្ត​អាណត្តិ​ការិយាល័យ សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​រយៈពេល ២​ឆ្នាំ​បន្តទៀត ។​
​ ​ ​
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស មានប្រសាសន៍ថា​ការិយាល័យ​របស់ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​គឺជា​ការិយាល័យ​ដែលមាន​វ័យ​ចំណាស់​ជាងគេ ។ តាមរយះ​លោកស្រី​សូម​អរគុណ​ជូន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​បន្ត​អាណត្តិ​របស់​ការិយាល័យ​របស់ខ្លួន​រយះពេល​២​ឆ្នាំ​ក្នុងប្រទេស​កម្ពុជា ។ កិច្ច សន្ទនា​គ្នា​ម​នោះដែរ​លោកស្រី​បានធ្វើការ​កត់សំគាល់​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​លើ​វិស័យ​សិទ្ធមនុស្ស ពិសេស​សិទ្ធ​របស់​ស្ត្រី កុមារ កម្មករ កម្មការិនី អប់រំ និង ការមិន​រើសអើង ។ លោកស្រី​ក៏បាន​ទទួលស្គាល់​ដែរ​ថាបើ​ទោះបីជា​ប្រទេស​ទាំងអស់​មានការ​រីក​ចម្រើន​យ៉ាងណា​ក៏​នៅមាន​បញ្ហា​ប្រឈម​ទៅ​និង ចំណុច​ផ្សេងៗ​ផងដែរ​តាម រយះ​ចំណុច​ល្អ​របស់​កម្ពុជា​លោកស្រី​មានប្រសាសន៍ថា​លោកស្រី​នឹង​បញ្ចូល​ទៅក្នុង​របាយការណ៍​រប​ស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស ស្តីពី​កម្ពុជា ។​លោកស្រី​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​អ្វីដែល​ឧ​ត្ត​ម​ស្នងការ​សិទ្ធមនុស្ស​របស់លោក​ស្រី​អាចជួយ​បាន​លោកស្រី​នឹង​បន្ត​សហការ​និង​ផ្តល់នូវ​ការ គាំទ្រ​ដល់​ប្រទេស​កម្ពុជា ។

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​នៅថ្ងៃនេះ​សម្តេច​បានធ្វើ​ទស្សនកិច្ច​នៅ​ទី​ស្នាក់​កណ្តាល​ពីរ​របស់​អង្គការសហប្រជាជាតិ​ក្នុងនោះ​ទី​១​នៅ​ទី​ស្នា្ក​ក់​ការ​កណ្តាល របស់​ឧ​ត្ត​ម​ស្នងការ​អង្គកា​ពាណិជ្ជកម្ម​ពិភពលោក និង ទី​២​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។​បើទោះបី ជា​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ពិតជា​មាន​លក្ខ​ណះ​ពិសេស​នោះ សម្តេច​តេ​ជោ​សូម​អញ្ជើញ​លោកស្រី​អញ្ជើញ​មក​បំ ពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​តាម​ពេលវេលា​សមស្រប ។

​សម្តេច​បន្តថា​បើទោះបី​យើង​មាន​គោលជំហរ​ខុសគ្នា ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ជាមួយ​អង្គការសហប្រជាជាតិ​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​នៅតែ​បន្ត ទៅមុខទៀត​ពិសេស​ការបន្ត​នូវ​អាណត្តិ ២ ឆ្នាំ​ទៅមុខទៀត​របស់​កា​រិ​យា​ល័យ​សិទ្ធមនុស្ស​ប្រចាំ​កម្ពុជា ។ ក្នុងជំនួប​ទ្វេភាគី​នោះដែរ​សម្តេច​បានស្នើ​ឲ្យ​មាន​កិច្ច សហការ​លើ​បញ្ហា​សិទ្ធមនុស្ស​រវាង​អង្គការសហប្រជាជាតិ​ជាមួយនិង​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​យល់​គ្នា​ឲ្យ​បាន​ច្បាស់​មុន​និង​ការវាយតម្លៃ​ដែល មិនបាន​ធ្វើការ​សហកា​រ​គ្នា​និង​មិនបាន​និយាយ​ជាមួយគ្នា​ជាមុន​នោះ ៕


ទីតាំងផ្សាយពាណិជ្ជកម្ម