លទ្ធភាព​ប្រកួត​សងសឹក​ជាមួយ​ផ្ល​យ​កាន់តែ​អាច​កើតឡើង ខណៈ​ប៉ាក​គី​អៅ​ចុះហត្ថលេខា​ជាមួយ​អ្នក​ផ្សព្វផ្សាយ​ប្រដាល់ លោក អាល់ ហៃ​ម៉ុ​ន​

942
ចែករម្លែក

​លទ្ធភាព​ប្រកួត​សងសឹក​ដ៏​កក្រើក​រវាង មែន​នី ប៉ាក​គី​អៅ និង ផ្ល​យ មេ​វ៉េ​ឌ័​រ បាន​ឈាន​មួយ​ជំហាន​កាន់​កៀក​ថែមទៀត ខណៈដែល​និមិត្តរូប​ប្រដាល់​ហ្វីលីពីន​បាន​បញ្ជាក់ថា គាត់​បាន​ចុះហត្ថលេខា​ជាមួយ​ក្របខ័ណ្ឌ​ប្រដាល់ Premier Boxing Championship (PBC) របស់​អ្នក​ផ្សព្វផ្សាយ​ប្រដាល់ លោក អាល់ ហៃ​ម៉ុ​ន​។​

​ប៉ាក​គី​អៅ ដែលជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៨ ប្រភេទ​ទម្ងន់​ផ្សេងគ្នា​បាន​និយាយថា គាត់​នឹង​បិទ​បញ្ចប់​អាជីព​របស់គាត់​ដោយ​ប្រឈមមុខ​នឹង “​កំពូល​អ្នក​ប្រយុទ្ធ​របស់ PBC” នៅក្នុង​ការប្រកាស​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ទី​២២​តុលា​នូវ​លទ្ធភាព​ប្រកួត​សងសឹក​ជាមួយ​មេ​វ៉េ​ឌ័​រ ដែលជា​កំពូល​អ្នក​ប្រយុទ្ធ​ម្នាក់​របស់ PBC​។​

​ប៉ាក​គី​អៅ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្រុម​របស់ខ្ញុំ​នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​អាល់ ហៃ​ម៉ុ​ន សម្រាប់​ការ​រំលឹក​អំពី​អាជីព​របស់ខ្ញុំ ដើម្បី​ផ្តល់ជូន​នូវ​ការប្រកួត​ដ៏​ជក់ចិត្ត​បំផុត​ជាមួយ​អ្នក​ប្រយុទ្ធ​កំពូល​របស់ PBC”​។​

​ប៉ាក​គី​អៅ​បាន​បន្ថែមថា “​ទាំងនោះ​គឺជា​ការប្រកួត​ដែល​អ្នកគាំទ្រ​ចង់ឃើញ និង​ជាការ​ប្រកួត​ដែល​ខ្ញុំ​ចង់បាន​ដើម្បី​បិទ​បញ្ចប់​អាជីព​របស់ខ្ញុំ​”៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ ចង់​បិទ​បញ្ចប់​អាជីព​ប្រដាល់​ជាមួយនឹង​ការប្រកួត​មួយ​ទល់នឹង​កំពូល​អ្នក​ប្រដាល់​របស់ PBC

ទីតាំងផ្សាយពាណិជ្ជកម្ម