ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ​ក្នុង​ខណ្ឌដូនពេញ​

679
ចែករម្លែក

ដោយ : គ្រី សម្បត្តិ​/ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅ​ចំណុច​មាត់ទន្លេ​ក្រោយ​សណ្ឋាគារ​ហ៊ី​ម៉ា​វា​រី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ។​

សព​នៅ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយក៏​មិនដឹង​អណ្តែត​មកពីណា​ដែរ ។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​បានឲ្យដឹងថា  មាន​ប្រជាពលរដ្ឋ​បាន​ទៅ​រាយការណ៍​ថា បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​មិនដឹង​អណ្តែត​មកពីណា​ទេ បានមក​ទើរ​ជាប់​ទូក​ទេសចរណ៍ ហើយ​សមត្ថកិច្ច​បាន​ចុះមក​ភ្លាមៗ​តែម្តង ។​

ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ជំនាញ ដោយ​រក​វិធី​អូស​សព​មក​ខាង​ស្រង់​មកលើ​គោក ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​លើ​សាកសព​ផងដែរ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម