ប្រហែលជា​ចង់បង្ហាញ​ភ្នែក​ភ្ញៀវ​ទេសចរណ៍​ថា ​ក្រុង​សៀមរាប​មាន​សាកសព​ទេ​ដឹង​ទើប​អាជ្ញាធរ​មិន​អើពើ​

913
ចែករម្លែក

ដោយ ​: ​អង្គរតូច​/​សៀមរាប ៖ ​ស្ត្រី​ម្នាក់​បាន​យក​ចិញ្ចើម​ថ្នល់ជាតិ​ផ្លូវ​៦០​ម៉ែត្រ​ធ្វើជា​លំនៅដ្ឋាន​រាប់​ខែ​មកហើយ ដោយនៅ​ដេក​ទាំងយប់​ទាំង​ថ្ងៃជា​ប្រចាំ ដែល​ក្រឡេកមើល​មួយ​ភ្លែ​ក​គឺ​ហាក់បីដូច ជា​សាកសព​អីចឹង​។ ប៉ុន្តែ​មិនឃើញ​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់​ព​ន្ធ័ អើពើ​ដោយ​នាំយកទៅ​ប្រគល់​ជូន​សាច់ញាតិ​ឬ មណ្ឌល​ដែលមាន​សុវត្ថិភាព​ណាមួយ​នោះទេ​។ នេះ​ប្រហែលជា​ចង់​ទុ​​ក​បង្ហាញ​ភ្នែក​ភ្ញៀវ​ទេសចរណ៍​ថា ក្រុង​សៀមរាប មាន​សាកសព​ហើយ​មើលទៅ​​។​

ស្ត្រី​ដែលមាន​វ័យ​ប្រមាណ​ជាជាង​៣០​ឆ្នាំ​រូបនេះ មិនទាន់មាន​ន​ណា​ម្នាក់​អះអាង​ឬ​បញ្ជាក់ថា ឆ្គួ​ត សតិ​មិន​គ្រប់ បែក​ថ្នាំ ឬ​មាន​វិបត្តិ​អី​នោះទេ​។​ ប៉ុន្តែ​ពលរដ្ឋ​នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ​និយាយថា ស្ត្រី​រូបនេះ មិនដែល​ដើរ​សុំទាន​គេ​នោះឡើយ​។ ផ្ទុយទៅវិញ​ជា​រៀងរាល់​ព្រឹក នៅ​អំឡុងពេល​ម៉ោង ៩​ឬ​១០ រូបគាត់​តែង​ដើរទៅ​ទិញ​បបរ​ឬ​នំចំណី​ហូប​ជាធម្មតា ហើយក៏​ត្រឡប់​ទៅ​ដេក​ក្រោម​ដើមឈើ​ចិញ្ចើមថ្នល់​ដដែល​។ ពេល​មាន​ភ្លៀង​គេ​ឃើញ​ដេក​ដោយមាន​សំពត់​កៅស៊ូ​គ្រប់​ពីលើ​ដែល​មើលទៅ ហាក់ជា​មនុស្ស​មាន​ប្រក្រតី​គ្រប់គ្រាន់​ជាធម្មតា​។

ក្រុម​ពលរដ្ឋ​និយាយទៀតថា ដំបូង​ឡើយ​ស្មានថា​អ្ន​សុំទាន​ឬ​ជា​មុ​ស្ស​ឆ្គួ​ត ប៉ុន្តែ​គាត់​ទិញ​អ្វីមួយ​គឺ​អោយ​លុយ​គ្រប់​ចំនួន ទោះបី​អ្នកលក់​មិន​យកលុយ​ក៏​រូបគាត់​មិន​ព្រម​ដែរ រហូត​ពេលខ្លះ​ស្តីថា ទៅ​អ្នកលក់​វិ​​ញ​(​ខ្ញុំ​មក​ទិញ​មិនមែន​មកសុំ​ទេ​)​។ ចំណុច​ទាំងនេះហើយ​ដែល​ពួកគាត់​(​ពលរដ្ឋ​)​យល់ថា​ ជាម​នុស្ស​នៅ​អាច​កែប្រែបាន​។ លើសពីនេះ​អ្វីដែល​ខ្លោចផ្សារ​នោះ​គឺ គាត់​ដេក​លើ​ចិញ្ចើមថ្នល់​ប្រៀប​បីដូច​ជា សាកសព ដែល​គេ​ប្រទះឃើញ​យ៉ា​ង​ចឹ​ង​។​

ក្រុម​ពលរដ្ឋ​បញ្ជាក់ថា បើទោះបី​គាត់​ជា​មនុស្ស​ប្រភេទ​ណា ក៏​អាជ្ញាធរ​មិនគួរ​ទុកអោយ​ដេក​បែប​នេះ​ឡើយ ព្រោះថា មនុស្ស​ភាគច្រើន​តែង​យល់ច្រឡំ​ថា ជា​សាកសព​។ ម្យ៉ាងវិញទៀត​សៀមរាប​ជា​ក្រុង​ទេសចរណ៍​ដ៏​សំខាន់ អាច​និយាយបានថា ជា​ក្រុង​លំដាប់​លេខ​១​ផង​សម្រាប់​ទេសចរណ៍​មក​កំសាន្ត​។ ផ្ទុយទៅវិញ​បើ​ភ្ញៀវ​ទេសចរណ៍​សួរថា ហេតុ​អី​ទុក​សាកសព​ចោល​តាមផ្លូវ​ចឹ​ង ? តើ​សម​ដែរ​រ​ទេ​? វា​គួរឲ្យ​សោកស្តាយ​ណាស់ ដែល​ហេតុការណ៍​នេះ​កើត មាន​ឡើង​តាំងពី​អំឡុង​ពេលមុន​បុ​​ណ្យ​ភ្ជំបិណ្ឌ​មក​ម្លេះ​។ នេះ​ប្រហែលជា​គេ​ទុក ឲ្យ​ភ្ញៀវ​បរទេស​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពិភពលោក​រួច​សិន ទើប​នាំគ្នា​គិត​តាម​ក្រោយ​ហើយ​មើលទៅ​​។​

ក្នុងករណីនេះ អភិបាលក្រុង​សៀមរាប លោក​សូរ ប្លា​តុង មិនអាច​សុំ​ការ​ពន្យល់ថា គិត​យ៉ាង ណា​នោះទេ ដោយ​ទូរ​សព្ទ័​ហៅចូល​ច្រើនដង តែ​គ្មាន​ការឆ្លើយតប​។​

ចំណែក​លោក​ លី សំរិទ្ធ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលា​ខេ​ត្ត​សៀមរាប បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា រឿង​ហ្នឹង លោក​ក៏​ធ្លាប់​ឃើញ​ម្តង​ជា​ពីរដង​រួចមកហើយ​ដែរ​។ តែ​មិនមាន​ន​ណា​ឲ្យ​គាត់​ទៅ​ដេក​តាម​ចិញ្ចើមថ្នល់​ចឹ​ង​ទេ គឺ​គា​ត់ទៅ​ដេក​ដោយ​ខ្លួនឯង​។ លោក​ថា មិន​អី​ទេ យើង​នឹងធ្វើ​រឿង​ហ្នឹង។​

យ៉ាងណា​ក្រុម​ពលរដ្ឋ ទូទាំង​ក្រុង​សៀមរាប​ពិសេស​ពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ៦០​ម៉ែត្រ នៅតែ​ទទូច​សុំឲ្យ​អាជ្ញាធរ រក​វិធី​ណាមួយ យក​ស្ត្រី​ខាងលើ​ទៅ​ទុក​ទី​ដែលមាន​សុវត្ថិភាព​។ ព្រោះថា ដេក​តាម​ចិញ្ចើមថ្នល់​បែប​ចឹ​ង រង​នូវ​ហានិភ័យ​ខ្ពស់បំផុត ដូចជា គ្រោះថ្នាក់​ចរាចរណ៍ ឬ​រង​អំពើ​ព្រៃផ្សៃ​ដោយ​ក្រុម​បែក​ថ្នាំ​ជាដើម​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម