សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹក​គ្រឿងចក្រ​ដោយសារ​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​

649
ចែករម្លែក

ដោយ : បូកគោ​/កែប ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ​បាន​ឃាត់​រថយន្ត​ដឹក​គ្រឿងចក្រ​មួយគ្រឿង​បន្ទាប់ពី​បាន​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​ប្រជាជន និង​ទ្រព្យសម្បត្តិ​រដ្ឋ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​។ ហេតុការណ៍​នេះ​បានកើត​ឡើង​ក្នុងភូមិ​ចម្ការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។​

លោក​គិ​ន សុភ័ក្ត្រ អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ រថយន្ត​បែន​ដោយមាន​ដឹក​គ្រឿងចក្រ​មួយគ្រឿង​បើកបរ​ឆ្លងកាត់​រង្វង់​មូល​រូបសំណាក​ព្រះ​វិស្ណុ​ ស្ថិត​ក្នុងភូមិ​ចម្ការ​បី ឃុំ​ពងទឹក​ បាន​ទាក់​ខ្សែភ្លើង រួច​អូស​ជាប់​នឹង​រូបសំណាក​នោះ​បណ្តាលឱ្យ​បាក់​ដួល​តែម្តង​។

ឃើញ​ទិដ្ឋភាព​បែបនេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ភ្លាមៗ ទើប​សមត្ថកិច្ច​ស្រុក​ចុះទៅ​ឃាត់​រថយន្ត​បង្ក​យកមក​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​។

លោក​អភិបាលរង​ស្រុក​បានបញ្ជាក់​ទៀតថា​ក្រៅពី​ការបាក់​ដួល​រូបសំណាក​ព្រះ​វិស្ណុ រថយន្ត​ដដែល​នេះ​នៅបាន​ធ្វើឱ្យ​ខូចខាត​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម និង​ដាច់​ខ្សែភ្លើង​ប្រជាពលរដ្ឋ​ថែម​ទៀតផង​៕B

Remove featured image

ទីតាំងផ្សាយពាណិជ្ជកម្ម