ថ្ងៃទី​០៤​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1527
ចែករម្លែក

•​ឆ្នាំ​១៩២៤ ទំនាក់ទំនង ការទូត​រវាង​ម៉ិ​ក​ស៊ី​កូ និង​សហភាព សូ​វៀត ត្រូវបាន​បង្កើតឡើង ។​
​ ​
•​ឆ្នាំ​១៩៣៦ នាយករដ្ឋមន្ត្រី ក្រិ​ក អាយ​អូន​នី​ស មេ​តា​សាស (Ioannis Metaxas) បញ្ឈប់​សភា និង​រដ្ឋធម្មនុញ្ញ បណ្តោះអាសន្ន ហើយ​បង្កើត​របប​ខែ សីហា​ទី​៤ (4th of August Regime) ។​
​ ​
•​ឆ្នាំ​១៩៤៦ រញ្ជួយ​ដី​ទំហំ​៨,០ វាយលុក​សាធារណរដ្ឋ​ដូ​មី​នី​ក (Dominican Republic) ភាគ​ខាងជើង​, មនុស្ស​១០០​នាក់​ស្លាប់ និង​២០.០០០ គ្មាន​ផ្ទះសម្បែង ។​
​ ​
•​ឆ្នាំ​១៩៤៧ តុលាការ​កំពូល ជប៉ុន ត្រូវបាន​បង្កើតឡើង ។​
​ ​
•​ឆ្នាំ​១៩៥៤ រដ្ឋាភិបាល ប៉ា​គី​ស្ថាន យក​បទ “Qaumi Tarana” ជា ភ្លេងជាតិ ដែល​និពន្ធ​ដោយ​ហា​ហ្វ៊ី​ហ្ស៍ ហ្ស៊ុ​ល​លុន​ឌ្រី (Hafeez Jullundhry) និង និពន្ធ​បទ​ភ្លេង​ដោយ អា​ម៉េ​ដ ហ្គូ​ឡា​ម៉ាលី ឆា​ក្លា (Ahmed Ghulamali Chagla) ។​
​ ​
•​ឆ្នាំ​១៩៧៤ គ្រាប់បែក​មួយ បាន​ផ្ទុះ​នៅ​ស្ថានីយ​រថភ្លើង Italicus Express នៅ​ទី​រាជការ​ក្រុង​សាន់ បេ​នេ​ដេ​តូ វ៉ាល ឌី សាម​ប្រូ (San Bebedetto Val di Sambro) នា​ខេត្ត បូ​ឡូ​ញ៉ា (Bologna) ប្រទេស​អ៊ីតាលី សម្លាប់​មនុស្ស​១២​នាក់ និង​របួស​២២ នាក់ ។​
​ ​
•​ឆ្នាំ​១៩៧៧ ប្រធានាធិបតី អាមេរិក ជី​មមី ខា​ធឺរ (Jimmy Carter) ចុះហត្ថលេខា​លើ​ច្បាប់ ដើម្បី​បង្កើត ក្រសួង​ថាមពល​សហរដ្ឋអាមេរិក (United States Department of Energy)​។​
​ ​
•​ឆ្នាំ​២០០២ ក្មេងស្រី​សិស្ស សាលា អាយុ​១០​ឆ្នាំ ២​នាក់ បាន​បាត់ ខ្លួន​នៅពេលដែល​ពួកនាង​ទៅរក​ទិញ បង្អែម ដោយ​ឆ្លងកាត់​ផ្ទះ​របស់​បុរស អ្នកត្រួតពិនិត្យ ថែទាំ​អគារ​សាលា​ម្នាក់ ។ បុរស​នោះបាន ហៅ​ក្មេង​ទាំងពីរ ចូលក្នុង​ផ្ទះ​របស់គេ ហើយ​សម្លាប់ ពួកគេ​ទាំងពីរ បន្ទាប់ពី​ឈ្លោះ​ជាមួយ មិត្តស្រី​របស់ខ្លួន នៅ​ក្រុង​សូ​ហាម​, ខេ​ម​ប្រ៊ី​ជ​សាយ​អឺរ ចក្រភព​អង់គ្លេស (Soham, Cambridgeshire, United Kingdom) ។​
​ ​
•​ឆ្នាំ​២០០៥ នាយករដ្ឋមន្ត្រី ប៉ូល ម៉ា​ទីន (Paul Martin) ប្រកាសថា មី​ស្ហែ​ល ហ្ស​ង់ (Michaelle Jean) នឹង កាន់តំណែង​ជា​អគ្គទេសាភិបាល (Governor General) នៃ​កាណាដា ។​
​ ​
•​ឆ្នាំ​២០០៦ ការសម្លាប់​រង្គាល បានកើត​ឡើង​ដោយ​កងទ័ព រដ្ឋាភិបាល​ស្រីលង្កា សម្លាប់​បុគ្គលិក អង្គការ​អន្តរជាតិ​បារាំង ក្នុង​សកម្មភាព ប្រឆាំងនឹង​ភាពអត់ឃ្លាន ចំនួន​១៧​នាក់ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

ប្រធានាធិបតី​អាមេរិក ជី​មមី ខា​ធឺរ ចុះហត្ថលេខា​លើ​ច្បាប់ ដើម្បី​បង្កើត ក្រសួង​ថាមពល​សហរដ្ឋអាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម