​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​វេទិកា​វិនិយោគ​ពិភពលោក​នៅ​ប្រទេស​ស្វី​ស​

1236
ចែករម្លែក

ភ្នំពេញ​៖​កាលពី​ម្សិលមិញ​ថ្ងៃទី ២២ តុលា ឆ្នាំ ២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូល រួម​ជា​កិត្តិយស​នៅក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ពិភពលោក​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​(The 2018 World Investment Forum (WIF) ដែល​រៀបចំ ដោយ UNCTAD ។ វេទិការ​នេះ​ជា​វេទិកា​កំពូល​ដែលមាន​ប្រមុខ​ដឹកនាំ​រដ្ឋ​ភី​បាល វិនិយោគ​គិ​ន និង តំណាង​ក្រុមហ៊ុន​ធំៗ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​ចូលរួម ជាង ៦០០០ នាក់​។ នេះ​បើ​យោង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្សាយ​នៅថ្ងៃនេះ ។​

​វេទិកា​ដែលមាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២២-២៣ តុលា​នេះ​គឺ​ផ្តោត​សំខាន់​ក្នុងការ​ពិភាក្សាគ្នា​លើ​ភាពមិន​ទៀងទាត់​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ព្រមទាំង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​អំពី​ទិសដៅ​អភិវឌ្ឍន៍​ជា​និរន្ត​ភាព (SDG)​  ដែល​ពិភពលោក​កំពុង​ផ្តោត​យកចិត្តទុកដាក់​នឹង​តាំងចិត្ត​សម្រេច​អោយបាននៅ​ឆ្នាំ ២០៣០។ច្បាស់​ណាស់​ជាង​២​ទសវត្ស​កន្លងមកនេះ​ការធ្វើ​ពាណិជ្ជកម្ម​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​នៅ​ជុំវិញ​ពិភព លោក​គឺជា​កម្លាំង​ដែល​បានធ្វើអោយ មានការ​រីកចម្រើន​រួមទាំង​កំណើន​ការងារ​និង​ការផ្លាស់ប្តូរ​ចែករំលែក​នូវ​ប​ច្ចក​វិទ្យា​ដែល​បាន​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ជាង​៨០%​។​

​វាល​គ្មិ​ន​ដែល​ចូលរួមបាន​សង្កត់ធ្ងន់​អំពី​ទិសដៅ​សំខាន់​នៃ​របៀបវារៈ​ឆ្នាំ ២០៣០ គឺ​លុបបំបាត់​ភាពក្រីក្រ​, វិសមភាព​,ការខូចខាត​បរិស្ថាន​និង​ដំណោះស្រាយ​លើ បញ្ហា​មិន​ចុះសម្រុង​មួយចំនួន​ដែល​យើង​មាន​រយៈពេល​តែ១២ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដើម្បី​រៀបចំ​ពិភពលោក​នេះ​អោយ​បានល្អ​។ ក្នុងនោះ​សំខាន់បំផុត​គឺ​ត្រូវផ្តោត​វិ​និ យោគ​លើ​ទិសដៅ​ពិភពលោក​រួម​ដែល​តម្រូវអោយ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​, រដ្ឋាភិបាល​, អង្គការ​នីតិ​បញ្ញា​ត្តិ​និង​សង្គម​ស៊ីវិល​ដែល​ត្រូវ​សហការ​ធ្វើការ​ជាមួយ គ្នា​អោយបាន​កាន់តែ​ទូលំទូលាយ​ដើម្បី​ឆ្ពោះទៅរក​ទិសដៅ​រូ​ម​គ្នា​ស្របតាម​ទិសដៅ SDG ។​

​សូមបញ្ជាក់​ផងដែរ​ថា​វត្តមាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​បើក​វេទិកា​វិនិយោគ​ពិភពលោក​កាលពី​ម្សិលមិញ​នេះ​មានដូចជា 1-Dr. Mukhisa Kituyi, Secreta ry-General, UNCTAD, 2-H.E. Mr. Alain Berset, President of Switzerland, 3-H.E. Ms. María Fernanda Espinosa Garcés, President, 73rd Session of the General Assembly, United Nations, 4-Ms. Amina Mohamed, Deputy Secretary-General, United Nations, 5-Mr. Michael Moller, Director-General, United Nations Office at Geneva, 6-Ms. Gabriela Cuevas Barron, President, Interparliamentary Union, 7-Ms. Nandini Sukumar, CEO, World Federation of Exchanges ។​

​ចំពោះ​ភ្ញៀវកិត្តិយស​មានដូចជា 1-H.E. Mr. Armen Sarkissian, President of the Republic of Armenia, 2-H.E. Mr. Mokgweetsi E.K. Masisi, President of the Republic of Botswana, 3-H.E. Mr. Khatmaagiin Battulga, President of Mongolia, 4-H.E. Mr. Hage Geingob, President of Namibia, 5-H.E. Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, 6-H.R.H. Princess Astrid of Belgium​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម