ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​៤​នាក់ ពីបទ​ប្រើប្រាស់​និង​រក្សាទុក​ថ្នាំញៀន​

1062
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក​យកចិត្តទុកដាក់​ចុះ​អនុវត្តន៍​ការងារ រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្រាប់តែ​ត្រួតពិនិត្យ​រហូត​ឈានទៅ​ឃាត់ខ្លួន ជនជាតិខ្មែរ​-​ឥស្លាម និង​វៀតណាម​ចំនួន​៤​នាក់ ពីបទ​ប្រើប្រាស់​និង​រក្សាទុក​ថ្នាំញៀន​១​កញ្ចប់ ព្រមទាំង​ដកហូត​សម្ភារ​ជក់​គ្រឿងញៀន រួមជាមួយ​ម៉ូតូ​១​គ្រឿង នៅលើ​កំណាត់​ផ្លូវជាតិ​៥ ត្រង់ចំណុច​ក្រុមទី​១ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ នា​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។​

​លោក​គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​បញ្ជាក់ថា ជនសង្ស័យ​ប្រើប្រាស់ និង​រក្សាទុក​ថ្នាំញៀន​ទាំង​៤​នាក់ ដែល​កម្លាំង​នគរបាល​របស់លោក​ប​ង្ក្រា​ប​ឃាត់ខ្លួន​បាន ខណៈពេល​កំពុង​ចុះ​អនុវត្តន៍​ការងារ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទី​១៖ ឈ្មោះ តេះ នី ជនជាតិ​ឥស្លាម មុខរបរ​កម្មករ ស្នាក់​នៅក្នុង​ក្រុមទី​៣ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ (​រក្សាទុក​ថ្នាំញៀន​)​។​ទី​២៖ ឈ្មោះ រិ​ន ជួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ស្នាក់នៅ​ក្នុង​ក្រុម​៣ ភូមិ​៣ សង្កាត់​ច្រាំ​ចំរេះ​១ (​ប្រើប្រាស់​ថ្នាំញៀន​)​។ ទី​៣៖ ឈ្មោះ ហ៉ី​ម ម៉ូ​សានី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​១០៦១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ (​ប្រើប្រាស់​ថ្នាំញៀន​)​។ និង​ទី​៤៖ ឈ្មោះ សុខ ម៉ៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិក សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ពីបទ​ប្រើប្រាស់ និង​រក្សាទុក​ថ្នាំញៀន​។​

​ក្រោយ​ឃាត់ខ្លួន​នោះ ជនសង្ស័យ​ទាំង​៤​នាក់ រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​នាំយកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សាកសួរ​យក​ចម្លើយ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម