ពិធីបុណ្យ​ស្រា​បៀរ​អុក​ធូ​ប៊័រ​ហ្វេ​ស​នៅ​កម្ពុជា ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​២៦​តុលា​

1648
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញៈ ពិធីបុណ្យ​ស្រា​បៀរ Oktoberfest របស់​ប្រទេស​អាល្លឺម៉ង់ ជា​ពិធីបុណ្យ​ស្រា​បៀរ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក និង​បាន​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ទីក្រុង​មុយ​និជ នៅ​ប្រទេស​អាល្លឺម៉ង់​ដោយមាន​មនុស្ស​ជាង​៦​លាន​នាក់​មកពី​ពាសពេញ​ពិភពលោក​ចូលរួម​។​

​ចំណែក​នៅ​កម្ពុជា​ពិធីជប់លៀង​ស្រា​បៀរ​Oktoberfest ក៏​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ផងដែរ​។​សម្រាប់​ឆ្នាំ​២០១៨​នេះ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អគារ A​ពីថ្ងៃ​ទី ២៦​និង​២៧ ខែតុលា ចាប់ពី​ម៉ោង​៥​ល្ងាច​ទៅ​។​កម្មវិធី​នេះ​រៀបចំ​ដោយ​សមាគម​សភាពាណិជ្ជកម្ម​អាឡឺម៉ង់​(ADW) ។​

​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា លោក Ingo Karsten នឹង​អញ្ជើញ​ចូលរួម​បើក​កម្មវិធី Oktoberfest ជា​ផ្លូវ​ការលើក​ទី ១០ នៅ​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី ២៦ តុលា​។​

​លោក Tassilo Brinzer ប្រធាន​នៃ​សមាគម​សភាពាណិជ្ជកម្ម​អាឡឺម៉ង់​បាន​មានប្រសាសន៍ថា «​ជាមួយនឹង​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ដោយ​សមាគម​សភាពាណិជ្ជកម្ម​អាឡឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា និង​ត្រូវបាន​គាំទ្រ​ដោយ​សភា​ណ​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា Eurocham កម្មវិធី Oktoberfest បាន​ក្លាយជា​ព្រឹត្តិការណ៍​សង្គម​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុងពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ »​។​
​លោក​បន្តថា «Oktoberfest គឺជា​ព្រឹត្តិការណ៍​វប្បធម៌​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​កន្លែង​ប្រមូលផ្ដុំ​ទៅដោយ តន្ត្រី អាហារ​អាឡឺម៉ង់ និង​ជម្រើស​ដ៏​ពិសេស​នៃ​ភេសជ្ជៈ​សម្រាប់​ភាព​រីករាយ​នា​ចុង​សប្តាហ៍​»​។​
​អ្នកចូលរួម​ជាង ២៥០០ នាក់ នឹង​រីករាយ​ជាមួយ​ជម្រើស ដូចជា​ស្រា​បៀរ​របស់​អាល្លឺម៉ង់ និង​កម្ពុជា ក៏ដូចជា​មុខម្ហូប​និង​ស្រា​បៀរ​បែប​អន្តរជាតិ​។ ក្រៅពី​ស្រា​បៀរ​អង្គរ​ដែលជា​ស្រា​បៀរ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា Hofbrau របស់​ប្រទេស​អាឡឺម៉ង់ Hops សិប្បកម្ម​ស្រា​បៀរ​អាល្លឺម៉ង់​នៅ​ភ្នំពេញ San Miguel និង​Carlsberg នឹងមាន​ផ្ដល់ជូន​សម្រាប់​ភ្លក្ស​នៅក្នុង​កម្មវិធី​នេះ ក៏ដូចជា​ស្រា​បៀរ​មួយ​កែវ​ក្នុងចំណោម​ស្រា​បៀរ​ចំណុះ ១ លីត្រ «Maßbier» ដ៏​ល្បីល្បាញ​។ ក្រៅពី​មុខម្ហូប ជ្រូក​ដុត មាន់​អាំង​ពាក់កណ្តាល ក្រុមហ៊ុន DanMeats និង Hops ក៏មាន​ផ្ដល់ជូន​នូវ​ម្ហូបអាហារ​អាស៊ី​ពិសេសៗ និង​អាហារ​ផ្សេងៗ​ទៀត​ដូចជា សាច់ក្រក Bavarian ជាដើម​។

​ជាមួយនឹង​សំបុត្រ​ចូលរួម​តម្លៃ​ត្រឹមតែ ៧ ដុល្លារ អ្នកចូលរួម​អាច​ទិញ​ស្រា​បៀរ​និង​អាហារ​ដែលមាន​ចាប់ពី​តម្លៃ ៣ ដុល្លារ​ឡើងទៅ​។​

​លោក Brinzer បាន​និយាយថា​«​នៅ​ឆ្នាំនេះ​យើង​មាន​កន្លែង​ធំ​ទូលាយ​ជាង​មុន ព្រមទាំង​ស្រា​បៀរ​និង​ម្ហូបអាហារ​ពិសេសៗ​សម្រាប់​កម្មវិធី Oktoberfest ហើយ​យើង​ពិតជា​រីករាយ​ដែលមាន​ដៃគូ​ទាំងចាស់​និង​ថ្មី​ដែល​បាន​ចូលរួម​ដូចជា ក្រុមហ៊ុន Smart Qatar Airways WingPay Cosmos Services Berrocca មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ MetaHouse និង​ផ្សេងៗ​ទៀត​»៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម