ខេ​ត្ត​បាត់ដំបង​ប្រណាំងទូក​អបអរសាទរ​បុណ្យ​ចេញ​ព្រះវស្សា​ក្នុងពេល​ទឹកស្ទឹង​ស្រក​ខ្លាំង​

1060
ចែករម្លែក

​ដោយ : ​គ្រញូង​/​បាត់ដំបង ៖ ​រដ្ឋបាលខេត្ត​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​២៣ ​និង​ថ្ងៃទី​២៤ ​ខែ​តុលា ឆ្នាំ​២០១៨ ​បានចាប់ផ្តើម​ប្រារព្ធ​ពិធី​ប្រណាំងទូក​អុំ​និង​ទូក​ខ្នាត​អន្តរជាតិ ​នៅក្នុង​ស្ទឹង​សង្កែ ​ដែល​ឆ្នាំ​​នេះ​​មានទឹក​តិចជាង​ឆ្នាំទៅ​ ដើម្បី​អបអរសាទរ​បុណ្យ​ចេញ​ព្រះវស្សា​និង​ជ្រើសរើស​ទូក​ដែល​​ទទួល​ជ័យលាភី​យកទៅ​ចូលរួម​ប្រណាំង​ក្នុង​ពិធីបុណ្យ​អុំទូក​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​រាជ​​ធានី​ភ្នំពេញ ​ដែល​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា​ខាង​​មុខ​នេះ​។​

វត្តមាន​ក្នុង​ពិធី​នេះ​មាន​លោក ​អ៊ុយ រី​ ប្រធាន​​ក្រុមប្រឹក្សា​ខេត្ត លោក​ងួន រត​នះ​អភិបាលខេត្ត ​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា សមា​​ជិ​ក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាល ​អភិបាលរងក្រុង​កុងស៊ុល​វៀតណាម ​មន្ត្រី​រាជ​ការ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់ ​ចូលរួម​យ៉ាង​សប្បាយរីករាយ​។​

ក្នុង​ថ្ងៃ​បើកឆាក​ប្រណាំងទូក​ឆ្នាំនេះ​មិនមាន​អាន​សុន្ទរកថា​បើក​ពិធី​របស់លោក​ ងួន ​រតនៈ ​អភិបាលខេត្ត​ទេ​។​នៅ​ល្ងាច​ថ្ងៃ​បិទ​ការប្រណាំង​​លោក ​ងួន រត​នៈ អភិបាលខេត្ត​និង​ជា​ប្រ​ធា​មគណៈកម្ម​ការរៀបចំ​ពិធីបុណ្យ​អុំទូក​ខេត្ត​បាត់​ដំ​ង ​នឹង​រាយការណ៍​អំពី​លទ្ធផល​នៃ​ការប្រំ​ង​ទូក​និង​ប្រកាស​ជ័យលាភី​ប្រចាំឆ្នាំ​២០១៨​។ ​ចំណែក​លោក​ អ៊ុយ រី ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មានប្រសាសន៍​សំណេះសំណាល​និង​ប្រកាស​បិទ​ការ​ប្រណាំងទូក​។

​បន្តម​កមាន​ការជូន​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡា​ការ​នី​ជ័យលាភី​ដោយ​លោក​ ងិន ឃ​ន ​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​ ​ស ខេង​ ឧបនាយក​រដ្ឋៗ​ន្ត្រី ត​ដ្ឋ​មន្ត្រី​ក្រសួង​
​មហាផ្ទៃ​និង​បិទ​កម្មវិធី​។ ​ពេលយប់​មាន​បាញ់​កាំជ្រួច បង្ហោះគោម​និង​បណ្តែតប្រទីប​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម