រញ្ជួយ​ដី​ឆ្នាំ​១៩៤៦ នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក​

1372
ចែករម្លែក

រញ្ជួយ​ដី​នៅ​សាធារណរដ្ឋ ដូ​មី​នី​ក នា​ឆ្នាំ​១៩៤៦ (1946 Dominican Republic earthquake) បាន កើតឡើង​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ ១៩៤៦ ម៉ោង​៥​ៈ​៥១ នាទី​ល្ងាច ម៉ោង សាកល​នៅ​ជិត​ខេត្ត សា​ម៉ា​ណា (Samana) នៃ​សាធារណរដ្ឋ​ដូ​មី​នី​ក ។ រញ្ជួយ​ដី​ធំ មាន​ទំហំ ៨,១ ហើយ​រញ្ជួយ​ដី​តូច​មួយ បាន​កើតឡើង​រយៈពេល​បួន​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃទី​៨ សីហា ម៉ោង​១​:២៨​នាទី រសៀល ម៉ោង​សាកល មាន​ទំហំ​៧,៦ ។ រលក​ស៊ូណាមិ​មួយ​បាន​កើតឡើង​ដោយ រញ្ជួយ​ដី​ដំបូង និង​បាន​បំផ្លិចបំផ្លាញ ពាសពេញ​កោះ ហ៊ី​ស​ប៉ានី​ញ៉ូ​ឡា (Hispaniola) ។ រលក​ស៊ូណាមិ បានកើត​ឡើង​នៅ​សមុទ្រ កា​រ៉ា​អ៊ី​ប និង​ភាគ​ខាង ត្បូង​មហាសមុទ្រ​អា​ត្ល​ង់​ទិច ។​
​ ​
​រញ្ជួយ​ដី បានសម្លាប់​មនុស្ស ប្រមាណ​១០០​នាក់ ប៉ុន្តែ​បាន​បន្សល់ទុក​ប្រជាជន​២០.០០០​នាក់ គ្មាន​ទីជម្រក ។ មនុស្ស​ស្លាប់មាន​ចំនួន​តិច​ខុសធម្មតា ដោយសារ​វា​បានកើត​ឡើង​ចំ​ថ្ងៃ​ឈប់ សម្រាក​នាពេល​រសៀល នៅពេល មនុស្ស​ជាច្រើន​ចេញទៅ​ខាងក្រៅ ។ វា បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ នៅ​ភាគ ខាងជើង​សាធារណរដ្ឋ​ដូ​មី​នី​ក ពី សា​ម៉ា​ណា​ទៅ​សាន់​ទី​ហ្គោ និង​ព័រ​តូ​ប្លា​តា ។ ដី​បាក់ និង​ខ្សាច់​បាន​បក់​ផាត់ នៅក្នុង យ៉ា​កេ ដែល ណ័​រត៍ និង​ទន្លេ យូ​ណា ។ រញ្ជួយ​ដី អាច​ឱ្យគេ​មាន អារម្មណ៍​ដឹង​យ៉ាងច្បាស់​នៅក្នុង​ផ្នែក ខ្លះ​នៃ​ប្រទេស ហៃ​ទី និង​ព័រ​តូ​រី​កូ និង​កម្រិត​ទាប​ជាង​នេះ នៅ​កោះ​វើ​រ​ជីន និង ភាគ​ខាងកើត គុយបា ។​
​ ​
​រញ្ជួយ​ដី ក៏បាន​បង្ក​ជា​រលក ស៊ូណាមិ​មួយ​ដែល​បាន​វាយប្រហារ នៅ​ម៉ា​តាន់​ហ្សា (Matanza) ជិត​ទីក្រុង ណាហ្គា (Nagua) ដោយ​បណ្តាលឱ្យ មនុស្ស​មួយចំនួន​លង់​ស្លាប់ និង​ប៉ះពាល់ ដល់​តំបន់​ដី​ដែល​នៅ​ចម្ងាយ​បី​បួន គីឡូម៉ែត្រ​ពី​កោះ ។ រលក​ស៊ូណាមិ បូក​បញ្ចូល​ជាមួយ​រញ្ជួយ​ដី បានសម្លាប់ មនុស្ស​ពី ១.៦០០ ទៅ ១.៨០០​នាក់ ៕ ស្រាវជ្រាវ​ដោយៈ វិវឌ្ឍន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម