ឃាត់​ម្នាក់​ពាក់​ព​ន្ធ័​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១៤​កញ្ចប់​

698
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ដោយមាន​ការបញ្ជារ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក តេង ស៊ី​ណូ អធិការនគរបាល​មានជ័យ បានធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ ធ្វើការ​ឃាត់ខ្លួន​បាន ពាក់​ព​ន្ធ័​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដកហូត​បាន​ថ្នាំញៀន​ចំនួន​១៤​កញ្ចប់​តូច​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មា​ឈ្មោះ សុខ សំណាង ហៅ​ផ្ល​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។ ក្នុងនោះដែរ ម​ត្ថ​កិច្ច​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤​កញ្ចប់​តូច ។​

​នគរបាល​បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ក្រោម​ការបញ្ជារ​និង​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក តេង ស៊ី​ណូ អធិការនគរបាល​មានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះដល់​ចំណុចកើតហេតុ ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ឈរ​លក់​គ្រឿងញៀន ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បានធ្វើ​ការឃាត់​ដើម្បី​ឆែក​ពិនិត្យ ស្រាប់តែ​រកឃើញ​ថ្នាំញៀន​ចំនួន​១៤​កញ្ចប់​តូច​ជាប់​នឹង​ខ្លួន ទើប​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ចំពោះ​គ្រឿងញៀន​ចំនួន​១៤​កញ្ចប់​នេះ គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ស្រអែម ភេទ​ស្រី អាយុ​ប្រហែល​៣៧​ឆ្នាំ យកមក​លក់​បន្ត​យកប្រាក់​ចំណេញ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម