​តុលាការ​ឃុំខ្លួន​បុរស​ចិន​ម្នាក់​ដែល​យក​គ្រឿងញៀន​២​គីឡូក្រាម​ចេញទៅ​ក្រៅប្រទេស​

968
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​រឿង​លួចលាក់​គ្រឿងញៀន​ក្នុង​កញ្ចប់​ស្បោង​ដោយ​រុំ​ជាប់​នៅ​នឹង​ភ្លៅ​ទាំងសងខាង​និង​ដងខ្លួន​ប្រមាណ​ជិត​២​គីឡូក្រាម ក្នុង​គោលបំណង​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​ក្រោយ​ការសាកសួរ​រួចហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​តុលាការ​បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​រូបនេះ​ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​មេក្លោង​និង​គូកន​ជា​បន្តទៀត​។​បុរស​ជនជាតិ​ចិន​រួប​នេះ ឈ្មោះ​YUWEIYI​កាន់​លិខិតឆ្លងដែន​លេ​ខៈ​462923​ត្រូវបាន​កម្លាំង​អន្ដោប្រវេសន៍​ប្រចាំការ​នៅ​ព្រលានយន្តហោះ​អន្ដរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គយ ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ដោយ​សង្ស័យថា មាន​លាក់ទុក​សារធាតុ​ញៀន​នាំចេញ​ខុសច្បាប់ ក៏​ត្រូវបាន​ឃាត់ខ្លួន​ភ្លាម​តែម្តង​។​

ពេល​ត្រួតពិនិត្យ​ជាក់ស្ដែង​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ត្រូវ​ជនសង្ស័យ​រុំ​គៀប​ជាប់​នៅ​នឹង​ភ្លៅ​ទាំងសងខាង និង​ដងខ្លួន សរុប​ចំនួន​៤​កញ្ចប់ ជា​គ្រឿងញៀន​ប្រភេទ METHAMPHETAMINE ដែលមាន​ទម្ងន់​ចំនួន​១,៩៩៤.៧២ ក្រាម ។​​ពាក់ព័ន្ធ​និង​ករណីនេះ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួនគេ​ស៊ីឈ្នួល​នាំយក​គ្រឿងញៀន​ទាំងនេះ​ទៅ​បរទេស​ក្នុងតម្លៃ​៥.០០០​ដុល្លារ​។​តែ​ខ្លួន​មិនទាន់បាន​លុយ​ទេ​ពេល​យកទៅ​ដល់​គោលដៅ​ទើប​គេ​ប្រគល់​លុយ​ឱ្យ​ហើយ​ពេលចេញ​ដំណើរ​មកដល់​ព្រលានយន្តហោះ​ក៏ត្រូវ​ចាប់ខ្លួន​តែម្ដង ៕S/​

​តុលាការ​ឃុំខ្លួន​បុរស​ចិន​ម្នាក់​ដែល​យក​គ្រឿងញៀន​២​គីឡូក្រាម​ចេញទៅ​ក្រៅប្រទេស​

ទីតាំងផ្សាយពាណិជ្ជកម្ម