​ប្រព័ន្ធធារាសាស្ត្រ​បូរាណ​នឹង​ជួសជុល​ដើម្បី​នាំ​ទឹក​មក​ក្នុង​កស្សិណ​ប្រាសាទបន្ទាយឆ្មារ​

1586
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ក្រុមការងារ​មួយ​នៃ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​ជំនាញ​ធនធាន​ទឹកនឹង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ​បូរាណ​មួយចំនួន​ដើម្បី​នាំ​ទឹក​មក​ក្នុង​កស្សិណ​ប្រាសាទបន្ទាយឆ្មារនាឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ​ដើម្បី​ខួបប្រាំងខួបវស្សា ។​

​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​និង​សហការី​កាលពី​ថ្ងៃទី​២២​ខែតុលា បាន​អញ្ជើញ​ពិនិត្យ​គម្រោង​ស្តារ​ប្រព័ន្ធគ្រប់គ្រង​និង​បង្ហូរទឹក​នោះ នូវ​លូ​ជ្រុង​បូរាណ​(​សព្វថ្ងៃ​អាច​ហៅថា​ដា​ឡូ​:Dalo)​នៃ​អាង​ប្រាសាទ​តា​ណែម​(​អ្នកស្រុក​ហៅ​ទំនប់​បារាំង​)​មក​កសិណ​ប្រាសាទបន្ទាយឆ្មារ​។

​យោង​ប្រវត្តិ​នៃ​តំបន់​ប្រាសាទបន្ទាយឆ្មារ​អោយដឹងថា : ធារាសាស្ត្រ​នេះ​កសាង​នៅ​ចុង​ស​.​វ​ទី​១២ តំណាលគ្នា​នឹង​ជំនាន់​កសាង​ប្រាសាទបន្ទាយឆ្មារ​និង​ទីក្រុង​ក្បាល​ទន្សោង​ដែលមាន​ប្រជារាស្ត្រ​ជាង​១​ម៉ឺ​នាក់​។​

នៅ​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ​ក្រៅពី​មាន​ប្រាសាទ​រណប​ដូចជា​ប្រាសាទតាព្រហ្ម​, ប្រាសាទ​តា​សុខ ប្រាសាទ​តា​ណែម ប្រាសាទ​យាយ​ជូ ប្រាសាទ​ចិញ្ចឹម​ត្រី ប្រាសាទ​មេបុណ្យ …​ក៏​នៅមាន​អាងទឹក ទំនប់ ស្ពាន លូ​បូរាណ​ជាច្រើន​ដូចជា​អាង​ក្បាល​ទន្សោង អាង​ទំនប់​តា​ណែម​ហៅ​ទំនប់​បារាំង អាង​មេបុណ្យ អាង​ជើងគ្រុះ កសិណ​ប្រាសាទបន្ទាយឆ្មារ​ជាដើម​។​

​ប៉ុន្តែ​ដោយសារ​ចំណាស់​និង​ការខូចខាត​ប្រព័ន្ធ​ធា​រាស្ត្រ​ទាំង​នោះបាន​ប្រែប្រួល​និង​ប្រើប្រាស់​លែងកើត​។​​ឃើញ​ដូច្នេះ​និង​ការបាក់​ចិត្ត​ស្រឡាញ់​ក៏ដូចជា​ចង់​រួមចំណែក​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​វប្ប​ធ​ម៍​ប្រវត្តិសាស្ត្រ​ប្រាសាទបន្ទាយឆ្មារ​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​អះអាងថា​លោកស្រី​នឹង​ជួយឧបត្ថម្ភ​លើ​គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​នេះ​។​ក្រុមការងារ​គ្រឿងចក្រ​របស់លោក​ប្រាក់​សារ៉ាក់​នឹង​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​។​

​រូប​ថ​តៈ​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​និង​សហការី​ពិនិត្យ​គម្រោង​ស្តារ​ប្រព័ន្ធគ្រប់គ្រង​និង​បង្ហូរទឹក​នោះ​នៅ​លូ​ជ្រុង​បូរាណ​នៃ​អាង​ប្រាសាទ​តា​ណែម​មក​កសិណ​ប្រាសាទបន្ទាយឆ្មារ (​រូប​: ប​.​ជ័យ​)​

​លោក​ប្រាក់​សារ៉ាក់​អនុប្រធាន​ម​ន្ទិ​រ​សាធារណ​:​ការ​និង​ដឹកជញ្ជូន​អោយដឹងថា​:​គម្រោង​នេះ​ដើម្បី​អាច​ធានាបាន​ខ្លះ​ថា​ទឹកនឹង​ត្រូវ​បង្ហូរ​ចុះមក​ក្នុង​កសិណ​នៃ​ប្រាសាទបន្ទាយឆ្មារ​ដើម្បី​ឱ្យមាន​ទឺ​ក​ពេញ​ខួប​ប្រាំង​វស្សា​ផង​និង​ធានា​កុំអោយ​ខាត​ទឹក​ឥតប្រយោជន៍​ផង​។​ម្យ៉ាងទៀត​ដើម្បី​កុំឱ្យ​ទឹក​ជន់​លិច​ដំណាំ​និង​ធ្លា​ផ្ទះ​អ្នកស្រុក​ផង នៅ​ម្តុំ​នោះ​ផង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម