កាកបាទក្រហម​ផ្តល់​អំណោយ​ដល់​គ្រួសារ​ជនរងគ្រោះ​ទៅ​បង់់​ត្រី លង​ទឹក​ស្លាប់​

918
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កាកបាទក្រហម​ផ្តល់​អំណោយ​ដល់​គ្រួសារ​ជនរងគ្រោះ​ទៅ​បង់់​ត្រី លង​ទឹក​ស្លាប់​។ ល្ងាច​ថ្ងៃទី​២២​ខែតុលា លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក​សាន ឃិត នាយក​ប្រតិបត្តិ​សាខា ហ៊ិ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​អភិបាលរង លោក​រ៉េ ន រើ​ក ចៅសង្កាត់​កំពង់ស្វាយ បាន​អ​ញ្ជើ​អ​ទៅសួរសុខទុក្ខ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ចូលរួម​បុណ្យសព​នា​ផ្ទះ​សព​នា​ជើងភ្នំ​ខ្លា​កូន​ចាស់​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ។​

​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ និង​អំណោយ​សប្បុរសជន​នា​ទៅ​ផ្តល់​ឲ្យ​គ្រួសារ នៃ​សព​មាន អង្ករ ២៥ គីឡូក្រាម ត្រីខ ១០​កំប៉ុង មី ១​កេស​ក្នុងនោះ​រួមមាន​ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូម្សៅ និង​ថវិកា​មួយចំនួន​។ ក្រុមការងារ​បាន​ចូលរួម​រំលែក​ទុក្ខ និង​ផ្តល់​កម្លាំងចិត្ត​អោយ​ប្រពន្ធ​កូន​នៃ​សព ជម្នះ​ចិត្ត​ខិតខំ​ពង្រឹងស្មារតី​ឡើងវិញ ហើយ​រស់នៅ​ដោយ​ក្តីសង្ឃឹម​។

​សូម​រំលឹកថា ជនរងគ្រោះ​នោះ​មាន​ឈ្មះ ប្រាណ សល់​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ រស់នៅ​ទីតាំង​ខាងលើ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ បាន​ទៅ​បង់សំណាញ់​នៅ​ម្តុំ​ស្ពាន​តា​ផាន់​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។ ជនរងគ្រោះ​ដែល​ស្រវឹងស្រា​ផង​នោះ បាន​លង់​ស្លាប់ ហើយ​នៅ​ថ្ងៃទី​២២​ខែតុលា ទើប​ក្រុម​អ្នក​ជយ​យ​បាន​រក​សព​ឃើញ ហើយ​នាំមក​ធ្វើបុណ្យ​នៅផ្ទះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម