​កម្លាំង​នគរបាល​ចុះ​ជួសជុលផ្ទះ​ពលរដ្ឋ​ដែល​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

823
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កម្លាំង​នគរបាល​ស្រុក​ស្រីស្នំ​សរុប​ចំនួន​៣៤​នាក់​បាន​ចុះជួយ​រុះរើ​និង​ប្រក់​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ឡើងវិញ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ​។

​លោក​វរសេនីយ៍ឯក​អ៊ុន​ស្រស់​អធិការនគរបាល​ស្រុក​ស្រីស្នំ​ដែល​ដឹកនាំ​កម្លាំង​ចុះជួយ​ការងារ​នេះ​បាន​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​គឺមាន​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​បាន​របើក​ដំបូល​និង​មានផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ទៀត​បាន​រលំ​រាប​ដល់​ដី​។​តែ​វា​មិន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​រងរបួស​ឬ​ប៉ះពាល់​ដល់​អាយុជីវិត​ទេ​។​

​លោក​បាន​បន្តថា​ផ្ទះ​ដែល​រលំ​រាប​ដល់​ដី​គឺជា​របស់​ឈ្មោះ​កែវ​ចាន់ទី​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​និង​របើក​ដំបូល​៣​ខ្នង​ជា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​៖១.​ឈ្មោះ​មី​សារ៉ាន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​,២.​ឈ្មោះ​ថែ​លឿម​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​និង​៣.​ឈ្មោះ​ម៉ៅ​ដា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ​រស់នៅ​ភូមិ​ចំការចេក​ឃុំ​ស្លែង​ស្ពាន​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​៕S/

​រូបភាពៈ កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ចុះជួយ​រុះរើ និង​ប្រក់​ដំបូលផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម