អ្នកគាំទ្រ​របស់ CSKA Moscow រាប់សិប​នាក់​រងរបួស​ក្នុង​ហេតុការណ៍​រអិល​បាក់​ជ​ណ្តើ​រ​យន្ត​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​រ៉ូម​

1113
ចែករម្លែក

ក្រុមមន្ត្រី អ៊ីតាលី បាន និយាយថា ជណ្តើរយន្ត មួយ បាន បាក់ រអិល ចុះក្រោម នៅ ស្ថានីយ រថភ្លើង ក្រោម ដី នៅ កណ្តាល ក្រុង រ៉ូម ដោយ បណ្តាលឱ្យ មនុស្ស ជាង ២០ នាក់ រងរបួស ។

របាយការណ៍ បាន និយាយថា ភាគច្រើន នៃ អ្នករងរបួស គឺជា អ្នកគាំទ្រ របស់ ក្រុមបាល់ទាត់ រុស្ស៊ី CSKA Moscow ។

វីដេអូ នៅលើ បណ្តាញ សង្គម បានបង្ហាញ មនុស្ស ជាច្រើន បាន រអិល ធ្លាក់ ទៅខាង ក្រោម នៃ ជណ្តើរយន្ត ខណៈដែល ជណ្តើរយន្ត លែង គ្រប់គ្រង បាន ។

ទីភ្នាក់ងារសារព័ត៌មាន អ៊ីតាលី Ansa បាន រាយការណ៍ ថា សេវា សង្គ្រោះបន្ទាន់ បាន ស្ថិតនៅ កន្លែងកើតហេតុ ហើយ ស្ថានីយ បាន បិទទ្វារ ។

ទីភ្នាក់ងារសារព័ត៌មាន អ៊ីតាលី Ansa បាន និយាយថា មនុស្ស ជាង ២០ នាក់ បាន រងរបួស ដែល ភាគច្រើន គឺ រងរបួស ជើង ។ កាសែត Repubblica របស់ អ៊ីតាលី បាន រាយការណ៍ ថា អ្នកគាំទ្រ ម្នាក់ ក្នុងចំណោម នោះបាន រងរបួស ជើង ម្ខាង យ៉ាងធ្ងន់ធ្ងរ ។

អ្នកនាំពាក្យ ប៉ូលិស ម្នាក់ បាន ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន RIA របស់ រុស្ស៊ី ថា ” ក្រុម អ្នកគាំទ្រ CSKA មួយក្រុម កំពុងតែ ចុះទៅ ស្ថានីយ រថភ្លើង ។ នៅ គ្រានោះ ស្រាប់តែ ជណ្តើរយន្ត បាក់ តែម្តង ” ។ អ្នកនាំពាក្យ បាន បន្ថែមថា ភាគច្រើន នៃ អ្នករងរបួស គឺជា អ្នកគាំទ្រ CSKA ។

ស្ថានទូត រុស្ស៊ី នៅ អ៊ីតាលី ក្រោយមក បាន និយាយថា អ្នកគាំទ្រ បាល់ទាត់ រហូតដល់ ៣០ នាក់ បាន រងរបួស ។

សាក្សី ដែល ត្រូវបាន ដកស្រង់ សម្តី ដោយ ប៉ូលិស បាន និយាយថា អ្នកគាំទ្រ រុស្ស៊ី បាន ច្រៀង និង លោត ចុះឡើង មុនពេល ជណ្តើរយន្ត បាក់ ។

ហេតុការណ៍ នេះ បាន កើតឡើង នៅមុន ពេល ការប្រកួត របស់ CSKA Moscow ជាមួយ ក្រុម Roma ក្នុង វគ្គ ជម្រុះ តាម ពូ ល នៃ ក្របខ័ណ្ឌ Champions League កាលពី យប់ ថ្ងៃ អង្គារ ទី ២៣ តុលា ៕ ដោយ៖ កញ្ញាដាលីស

Mandatory Credit: Photo by Uncredited/AP/REX/Shutterstock (9942648a)
A view of the crashed escalator at the “Repubblica” subway station in Rome, . Many of the people wounded in the accident were reportedly fans of CSKA Moscow, who were in Rome for tonight’s Champions League soccer match against Roma
Escalator Collapse, Rome, Italy – 23 Oct 2018

អ្នកគាំទ្រ របស់ CSKA Moscow ប្រមាណ ២០ ទៅ ៣០ នាក់ បាន រងរបួស ក្នុង ហេតុការណ៍ បាក់ ជណ្តើរយន្ត

ទីតាំងផ្សាយពាណិជ្ជកម្ម