អ្នកកាសែត​ជប៉ុន​ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​ស៊ី​រី ត្រូវបាន​ដោះលែង​

2833
ចែករម្លែក

រដ្ឋាភិបាលជប៉ុនបាននិយាយថា បុរសម្នាក់ ដែលត្រូវបានគេជឿថាជាអ្នកកាសែតជប៉ុន ហើយត្រូវបានចាប់ជាចំណាប់ខ្មាំងនៅប្រទេសស៊ីរីអស់រយៈពេល៣ឆ្នាំមកនោះ ត្រូវបានដោះលែង។

លោក Yoshihide Suga នាយខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុនបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រទេសជប៉ុនត្រូវបានជូនដំណឹងដោយប្រទេសកាតាថាបុរសម្នាក់ដែលទំនងជាលោក Jumpei Yasuda អ្នកកាសែតជប៉ុននេះ ឥឡូវនេះបានកំពុងស្ថិតនៅប្រទេសតួកគី។

លោក Jumpei Yasuda បានបាត់ខ្លួន កាលពីខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើដំណើរចេញពីប្រទេសតួកគីទៅប្រទេស៊ីរីដើម្បីយកព័ត៌មានអំពីសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី។

តាមសេចក្តីរាយការណ៍ លោកត្រូវបានចាប់ឃុំខ្លួនដោយក្រុមអាល់កៃដា ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធHayat Tahrir al-Sham។

ដោយនិយាយនៅសន្និសីទកាសែតមួយ កាលពីថ្ងៃអង្គារទី២៣ខែតុលា លោក Yoshihide Suga បាននិយាយថា ក្រុមមន្ត្រីជប៉ុន ត្រូវបានប្រាប់ថាបុរសដែលគេជឿថាជាលោកJumpei Yasuda បានកំពុងស្ថិតនៅកន្លែងជនអន្តោប្រវេសន៍មួយនៅទីក្រុងAntakya ប្រទេសតួកគី។

លោក Jumpei Yasuda កំពុងត្រូវបានការពារដោយក្រុមអាជ្ញាធរតួកគី៕ដោយ៖សុខា/sn

លោក Jumpei Yasuda អ្នកកាសែតជប៉ុននេះ បានបាត់ខ្លួន កាលពីខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីធ្វើដំណើរចេញពីតួកគីទៅស៊ីរីដើម្បីយកព័ត៌មានអំពីសង្គ្រាមស៊ីវិលនៅស៊ីរី

ទីតាំងផ្សាយពាណិជ្ជកម្ម